មនុស្សជាង៤,៧លាននាក់បានស្លាប់ដោយសារជម្ងឺកូវីដ ១៩

(VOVWORLD) - អ្នកជម្ងឺចំនួនជាង២០៨លាននាក់ បានជាសះស្បើយ ខណៈដែលនៅតែមានអ្នកជម្ងឺជាង១៨លាននាក់ទៀតកំពុងត្រូវ បានព្យាបាល។

គិតត្រឹមវេលាម៉ោង១និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា (ម៉ោង UTC) លើទូទាំង ពិភពលោកបានកត់ត្រាករណីឆ្លងជម្ងឺកូវីដ ១៩ សរុបចំនួនជាង២៣១លាន៨៦ម៉ឺននាក់ ក្នុងនោះករណីស្លាប់ចំនួនជាង ៤លាន៧៥ម៉ឺននាក់។ អ្នកជម្ងឺចំនួនជាង២០៨លាននាក់ បានជាសះស្បើយ ខណៈដែលនៅតែមានអ្នកជម្ងឺជាង១៨លាននាក់ទៀតកំពុងត្រូវ បានព្យាបាល។
អាមេរិកជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយមានចំនួនករណីឆ្លងជាង៤៣លាន៦៣ម៉ឺននាក់និងករណីស្លាប់ជាង៧០ម៉ឺននាក់។ បន្ទាប់មកគឺឥណ្ឌានិង ប្រេស៊ីល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ