មនុស្សទាំង៦១នាក់ស្លាប់ក្នុងគ្រោះធ្លាក់យន្តហោះនៅរុស្ស៊ី

(VOVworld) - នាថ្ងៃទី១៨ មិនា យន្តហោះ Boeing-៧៣៨នៃក្រុមហ៊ុនអាកាសចរណ៍
 Flydubai ប្រទេសអារ៉ាប់ប៊ីសាអូឌីត​បានធ្លាក់នៅព្រលានយន្តហោះនៃទីក្រុង Rostov-
on-Don ភាគនិរតីរុស្ស៊ីនៅពេលកំពុងចុះចត។តាមសារព័ត៌មានរុស្ស៊ីថា មនុស្សទាំង
៦១នាក់ ក្នុងនោះមានអ្នកដំណើរចំនួន៥៥នាក់ (ភាគច្រើន គឺជនជាតិរុស្ស៊ី)និងក្រុម
នាវិកចំនួន៦នាក់បានស្លាប់។លទ្ធផលស៊ើបអង្កេតជាជំហានដំបូងបានសរឲ្យឃើញ
ថា យន្តហោះនេះបានបុកនឹងផ្លូវរត់សំរាប់យន្តហោះ ហើយផ្ទុះនិងឆេះ។ក្រសួង
ស្ថានការណ៍បន្ទាន់រុស្ស៊ីបានបញ្ជូនបុគ្គលិកចំនួន៧រយនាក់ទៅកាន់កន្លែងកើត
ហេតុដើម្បីស្វែងរកសាកសពរបស់ជនរងគ្រោះនិងប្រអប់ខ្មៅចំនួន២។
គ្រោះថ្នាក់នេះកើតឡើងនៅពេលអាកាសធាតុនៅតំបន់ព្រលានយន្តហោះគឺ
អាក្រក់ ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង។តាមមជ្ឈដ្ឋានមន្ត្រីរុស្ស៊ីថា មូលហេតុនៃ
គ្រោះថ្នាក់អាចអាស្រ័យដោយកំហុសរបស់អ្នកបើកយន្តហោះនិងលក្ខណៈ
អាកាសធាតុអាក្រក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ