មានអ្នកស្លាប់និងរបួសក្នុងការប៉ះទង្គិចគ្នាថ្មីៗនេះនៅព្រំដែនអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន
(VOVWORLD) - មន្ត្រីប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សប្រាំនាក់បានស្លាប់ និងប្រាំនាក់ផ្សេងទៀតរងរបួសនៅក្នុងការប៉ះទង្គិចគ្នាថ្មីៗនេះ រវាងកងកម្លាំងព្រំដែននៃប្រទេសទាំងពីរនៅក្នុងទីក្រុងព្រំដែន Spin Boldak ខេត្ត Kandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន នៅល្ងាចថ្ងៃទី ៥ ខែធ្នូ។
លោក Mawlawi Abdul Karim Jihadyar ប្រធានស្រុក Spin Boldak ខេត្ត Kandahar បាននិយាយថា ការប៉ះទង្គិចគ្នានេះមានរយៈពេលប្រហែល ២,៥ ម៉ោង បន្ទាប់ពីកងកម្លាំងព្រំដែនប៉ាគីស្ថានបានបើកការបាញ់ប្រហារលើភាគីអាហ្វហ្គានីស្ថាន ដែលបង្ខំឱ្យកងកម្លាំងអាហ្វហ្គានីស្ថានសងសឹក។
នេះគឺជាការប៉ះទង្គិចថ្មីៗ បានកើតឡើងបន្ទាប់ពីភាគីទាំងពីរទើបតែបញ្ចប់ការចរចាសន្តិភាពមួយជុំនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដោយមិនឈានដល់ការទម្លាយភាពទាល់ច្រក ទោះបីជាភាគីទាំងពីរបានយល់ព្រមបន្តបទឈប់បាញ់ដ៏ផុយស្រួយក៏ដោយ៕