មីយ៉ាន់ម៉ា៖ អ្នកដំណើរចំនួន ៣១ នាក់ត្រូវបានចាប់ជំរិតនៅរដ្ឋរ៉ាក់ឃីន

(VOVWORLD) - នាថ្ងៃទី ១៣ ខែតុលាប៉ូលិសមីយ៉ាន់ម៉ាបានឲ្យដឹងថា អ្នកដំណើរចំនួន ៣១ នាក់នៅលើរថយន្ដក្រុងលឿនត្រូវបានចាប់ជំរិតដោយក្រុមឧទ្ទាមមួយនៅរដ្ឋរ៉ាក់ឃីន។
មីយ៉ាន់ម៉ា៖ អ្នកដំណើរចំនួន ៣១ នាក់ត្រូវបានចាប់ជំរិតនៅរដ្ឋរ៉ាក់ឃីន - ảnh 1 ប៉ូលីសកំពុងស៊ើបអង្កេតនិងតាមការចាប់ខ្លួនក្រុមចាប់ជំរិតទាំងនេះ (រូបថត៖ Reuters)

ក្នុងចំណោមអ្នកដំណើរទាំង ៣១ នាក់នោះ មាន ១៩ នាក់មកពីមន្ទីរពន្លត់អគ្គីភ័យ និងអ្នកស្រុកចំនួន ១២ នាក់ ដែលត្រូវបានចាប់ជំរិតដោយកងទ័ពអារ៉ាក (AA) ស្វ័យប្រកាសនៅលើរថយន្ដក្រុងលឿន Shwepyitha នៅផ្លូវ Mrauk – U sittway ស្ថិតក្នុងទីរួមស្រុកតូចមួយឈ្មោះ  Mrauk – U កាលពីព្រឹកថ្ងៃទី ១១ ខែតុលា។ នៅពេលដែលឡានក្រុងនេះឈប់ដើម្បីទទួលបុរសម្នាក់ស្លៀកសំលៀកបំពាក់ស៊ីវិលដែលឈរនៅចិញ្ចើមផ្លូវបង្ហាញសញ្ញាឡើងឡាន ពេលនោះមានបុរសប្រដាប់អាវុធចំនួន ១៨ នាក់ចេញបានបង្ហាញខ្លួនពីព្រៃហើយបាននាំអ្នកដំណើរចំនួន ៣១ នាក់ចូលក្នុងព្រៃតែម្តង។ ប៉ូលីសកំពុងស៊ើបអង្កេតនិងតាមរកចាប់ខ្លួនក្រុមចាប់ជំរិតទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ