មូលដ្ឋានចំនួន ៧ ត្រូវដាក់ពង្រាយសាកល្បងទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ

(VOVWORLD) - ក្រោយរយៈពេលជិត ២ ខែដែលបានដាក់សំណើរសុំទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ទីក្រុងហូជីមិញ និងខេត្ត Binh Dinh គឺជាតំបន់បន្តបន្ទាប់ចំនួនពីរ ដែលរដ្ឋាភិបាលបានឯកភាពក្នុងការដាក់ពង្រាយសាកល្បងឲ្យទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាម ដោយធានាសុវត្ថិភាពនិងប្រសិទ្ធភាព។

យោងតាមឯកសាររបស់ការិយាល័យរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីសិក្សានិងកែសម្រួលការណែនាំបណ្ដោះអាសន្ន ស្តីពីការសាកល្បងទទួលភ្ញៀវអន្តរជាតិមកកាន់ប្រទេសវៀតណាម ស្របតាមបទប្បញ្ញត្តិបច្ចុប្បន្ន។ នៅពេលចូលមកវៀតណាម ភ្ញៀវទេសចរអន្តរជាតិត្រូវមានទិដ្ឋាការ តាមបទប្បញ្ញត្តិ ដើម្បីធានាបាននូវការគ្រប់គ្រងសន្តិសុខ និងជំងឺរាតត្បាត។ ដូច្នេះ ទីក្រុងហូជីមិញនិងខេត្ត Binh Dinh គឺជាតំបន់បន្តបន្ទាប់ អនុញ្ញត្តទទួលភ្ញៀវអន្តរជាតិ បន្ទាប់ពីខេត្តKien Giang, Quang Nam, Khanh Hoa, Da Nang,  និង Quang Ninh ដែលទទួលបានការអនុវត្តមុននេះ។

នាបច្ចុប្បន្ន វិស័យទេសចរណ៍នៅទីក្រុងហូជីមិញបានរៀបចំធនធាន ផលិតផល សេវាកម្ម ផ្លូវទេសចរណ៍ ... រួចរាល់ហើយ ដើម្បីស្វាគមន៍ភ្ញៀវអន្តរជាតិត្រឡប់មកវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ