ម៉ូស្គូខំប្រឹងប្រែង បង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រជាមួយប៉េកាំង

(VOV) – ក្នុងសាទូរលេខអបអរសារទផ្ញើជូនប្រធានរដ្ឋចិន លោក Hu Xintao ក្នុង ឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៣ ទិវាបុណ្យជាតិចិន (ថ្ងៃទី ១ តុលា)
ប្រធានាធិបរីរុស្ស៊ី លោក Vladimir Putin បានលើកច្បាស់ថា៖ ម៉ូស្គូខំប្រឹងប្រែង បង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រជាមួយចិន។ ថ្នាក់ដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់
ថា៖ ប្រការ​ដែលរុស្ស៊ីនិងចិនសហការធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពលើ បណ្ដាវេទិការតំបន់និងអន្តរជាតិគឺជាកត្តាដ៏សំខាន់ដើម្បីធានាសន្តិសុខនិង
ស្ថិរភាពអន្តរជាតិ។ ប្រធានាធិបតី Putin បានសន្យាថា៖ រុស្ស៊ីនឹងអនុវត្តកិច្ច
ព្រមព្រៀងនានាដែលទទួលបានក្នុងរាល់ជំនួបជាន់ខ្ពស់នៅទីក្រុងប៉េកាំងនាខែ
មិថុនានិងនៅ Vladivostok នាខែកញ្ញាឆ្នាំ ២០១២។ ទន្ទឹមនឹងនោះ រុស្ស៊ីបង្កើន
ទំនាក់ទំនងដៃរគូរយុទ្ធសាស្ត្ររុស្ស៊ី-ចិនឲ្យបានខ្លាំងក្លាថែមទៀតដើម្បី
ផលប្រយោធន៍របស់ប្រជាជននៃប្រទេសទាំង ២ ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ