មហាសន្និបាត AIPA ៤១បន្សល់ទុកនូវការចាប់អារម្មណ៍ដ៏ល្អប្រសើរ

(VOVWORLD) - ក្នុងលិខិតផ្ញើរជូនប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភានៃប្រទេសសមាជិក AIPA នានាបានវាយតម្លៃ ខ្ពស់ចំពោះសមត្ថភាពរបស់រដ្ឋសភាវៀតណាមក្នុងការរៀបចំមហាសន្និបាត AIPA ៤១ តាមប្រព័ន្ធវីដេអូ។ 
មហាសន្និបាត AIPA ៤១បន្សល់ទុកនូវការចាប់អារម្មណ៍ដ៏ល្អប្រសើរ - ảnh 1ថ្នាក់ដឹកនាំបក្ស រដ្ឋ និងបណ្ដាតំណាងនៅពិធីបើកមហាសន្និបាត AIPA លើកទី៤១។ (រូបថត៖ quochoi.vn) 

ក្នុងនាមជាប្រធានមហាសន្និបាតអន្តរសភាសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) លើកទី៤១ រដ្ឋសភាវៀតណាមបានរៀបចំមហាសន្និបាត AIPA ៤១ប្រកបដោយជោគជ័យចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ កញ្ញា ឆ្នាំ ២០២០។ ភាពជោគជ័យនេះបានបន្សល់ទុក នូវការចាប់អារម្មណ៍ដ៏ល្អ ប្រសើរចំពោះបណ្ដាសភាជាសមាជិក សភាជាអ្នកសង្កេតការណ៍ ក៏ដូចជា ក្នុងសកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភាវៀតណាមនីតិកាលទី១៤ផងដែរ។

ក្នុងលិខិតផ្ញើរជូនប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភានៃប្រទេសសមាជិក AIPA នានាបានវាយតម្លៃ ខ្ពស់ចំពោះសមត្ថភាពរបស់រដ្ឋសភាវៀតណាមក្នុងការរៀបចំមហាសន្និបាត AIPA ៤១ តាមប្រព័ន្ធវីដេអូ។ បណ្ដាប្រធានរដ្ឋសភាក៏បានអះអាងដែរថា មូលបទ “ការទូតសភាដើម្បីសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួត និងការឆ្លើយតប” នៃឆ្នាំ AIPA ២០២០ គឺមានសារសំខាន់ពិសេសចំពោះ តំបន់ ហើយសមស្របនឹងអង្គការសភានានាលើទូទាំងពិភពលោក។ មហា សន្និបាតលើកនេះជាឱកាសដ៏ល្អមួយដើម្បីឲ្យសភាជាសមាជិក AIPA ទាំង អស់បានពិភាក្សាគ្នាប្រកបដោយភាពស្មោះត្រង់និងប្រសិទ្ធភាព បង្ហាញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងសំដៅ ជួយគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសអាស៊ាននានាក្នុងការជំនះពុះពារលើការលំបាក ទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-19 ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៃសហ គមន៍ អាស៊ានផងដែរ។

បណ្ដាប្រធានរដ្ឋសភាក៏បានសម្ដែងនូវជំនឿជាក់យ៉ាងមុតមាំថា រាល់ លទ្ធផលដ៏ល្អប្រសើរនៃមហា សន្និបាត AIPA ៤១ នឹងរួមចំណែកដល់ការ បង្កើនថែមទៀតនូវទំនាក់ទំនងរវាងសភាសមាជិក AIPA នានា ក៏ដូចជាកិច្ច សហប្រតិបត្តិការរវាងសភាសមាជិក AIPA ជាមួយអាស៊ានទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ