មហាសន្និបាតនឹងជ្រើសរើសកម្មាភិបាលឆ្នើមបំផុតដើម្បីដឹកនាំប្រទេសជាតិ

(VOVWORLD) - នាថ្ងៃទី២៩ មករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់ បក្សកុម្មុយនិស្តវៀតណាម បានឈានចូលថ្ងៃធ្វើការទី៤។ មហាសន្និបាតបន្តពិចា រណាលើការងារកម្មាភិបាលនៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣។

មហាសន្និបាតនឹងជ្រើសរើសកម្មាភិបាលឆ្នើមបំផុតដើម្បីដឹកនាំប្រទេសជាតិ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗ អញ្ជើញចូលរួមកិច្ចពិភាក្សានារសៀលថ្ងៃទី២៨ មករា។ (រូបថត៖ TTXVN)
មុននោះ នៅរសៀលថ្ងៃទី២៨ មករា មហាសន្និបាតបានពិភាក្សាហើយបោះ ឆ្នោតអនុម័តលើចំនួនសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣សរុបមាន ២០០ រូប រួមមានសមាជិកជាផ្លូវការ ១៨០ រូបនិង សមាជិកបម្រុង ២០ រូប។
ពាក់ព័ន្ធដល់ការងារកម្មាភិបាលនៃមហាសន្និបាតលើកទី១៣ លោក Ho Van Mung ប្រធានគណៈ កម្មាធិការឃោសនាអប់រំខេត្ត Khanh Hoa បានឲ្យដឹងថា៖  “មហាសន្និបាតនឹងបោះឆ្នោតជ្រើសរើសកម្មាភិបាលដ៏ឆ្នើមបំផុតដើម្បីចូល រួមគណៈកម្មាធិការមជ្ឈឹមបក្ស។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា មហាសន្និបាតនឹង ជ្រើសរើសបាននូវបក្ខជនល្អបំផុតដើម្បីដឹកនាំបក្សនិងប្រទេសជាតិនាពេលខាងមុខ”។
រីឯ លោក Tran Cong Thang ប្រធានរណសិរ្សមាតុភូមិខេត្ត Bac Giang បានសម្ដែងជំនឿជឿជាក់ថា មហាសន្និបាតនឹងជ្រើសរើសយ៉ាងឈ្លាសវៃសមូហ ភាពគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ ប្រកបដោយសាមគ្គីភាពយ៉ាង ពិតប្រាកដ ព្រមទាំងជាងតំណាងឆ្នើមបំផុតទាំងខាងប្រាជ្ញ សមត្ថភាព និងចរិយា សម្បត្តិផងដែរ ដើម្បីទទួលភារកិច្ចដ៏សែនសំខាន់ដែលបក្សប្រគល់ជូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ