មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១២ត្រូវបានបើកជាផ្លូវការ

មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១២ត្រូវបានបើកជាផ្លូវការ - ảnh 1
មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១២ត្រូវបានបើកជាផ្លូវការ

          (VOV)_នាព្រឹកថ្ងៃទី២១ មករា មហាសន្និបាតបក្សកម្មុយនីស្តវៀតណាម​នីតិ
កាលទី១២ត្រូវបាន​ប្រារព្វឡើងជាផ្លូវការដ៏មហោឡារឹក នៅទីក្រុងហា​ណូយ។ ​អង្គ
សន្និបាតចំនួនជាងមួយពាន់ប្រាំរយនាក់បានអញ្ជើញចូលរួមមហា​សន្និបាត លើក
នេះ ដោយប្រធានបទ៖ បង្កើនការកសាងបក្សស្អាតស្អម រឹងមាំ ​ពង្រីកកម្លាំងប្រជា
ជាតិទាំងមូល និងប្រជាធិបតេយ្យ សង្គមនិយម ជំរុញខ្លាំងលើគ្រប់ជ្រុងជ្រោយ 
ព្រមៗជាមួយការផ្លាស់ប្តូរថ្មី ការពាររឹងមាំមាតុប្រទេស រក្សា​បរិយាកាសសន្តិភាព 
ស្ថិរភាព ខំប្រឹងប្រែងនាំវៀតណាមក្លាយទៅជាប្រទេស​ឧស្សាហកម្ម តាមទឹសទំនើប
ជាសារវ័ន្ត។​

          ថ្លែងសន្ទរកថាបើកមហាសន្និបាត សមាជិកការិយាល័យនយោបាយ និងជា
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖​ មហាសន្និបាត​
នីតិកាលទី១២នេះ ដើរតួនាទីប្រវត្តិសាស្ត្រដ៏ធំធេង ចំពោះ​ប្រទេសជាតិ។

          “ មហាសន្និបាត ទី១២នេះរបស់បក្សកម្មុយនីស្តវៀតណាម មានអត្ថន័យដ៏​ធំ
ធេង កំណត់ទិសដៅ លើកទឹកចិត្តបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ព
ទាំងមូល បង្កើនការកសាងបក្សស្អាតស្អម រឹងមាំ ពង្រីកកម្លាំងរបស់ប្រទេសជាតិ
ទាំងមូល។ មហាសន្និបាតលើកនេះជាមហាសន្និបាតសាមគ្គីភាព ប្រជាធិបតេយ្យ 
ផ្លាស់ប្តូរថ្មី បង្ហាញនូវសុឆ័ន្ទះ និងការប្តេជ្ញាចិត្តរបស់ប្រទេសជាតិទាំងមូល ដើម្បី
ប្រទេសវៀតណាមមួយ ប្រជាជនសម្បូធូធារ ប្រទេសខ្លាំងមាំមូន សមភាព ​យុត្តិ
ធម៌ និងអរិយធម៌ ឈានឡើងលិទ្ធិសង្គមនិយម។”

          នៅមហាសន្និបាតលើកនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន
ថ្លែងរបាយការណ៍របស់គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១១ អំពី​បណ្ដាសំ
ណុំឯកសារដាក់ជូនមហាសន្និបាត។ សង្កត់ធ្ងន់ទៅលើសមិទ្ធិផលក្នុង​រយៈពេល
៣០ឆ្នាំផ្លាស់ប្តូរថ្មី អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​លើកច្បាស់ថា៖
៥ឆ្នាំខាងមុខនេះ នឹងមានបំរ៉ែបំរួលស្មុគ្រស្មាញជាច្រើន​ ជះឥទ្ធិពលផ្ទាល់ទៅលើ
ប្រទេសជាតិ បង្កើតឱកាសនិងឧបសគ្គជាច្រើន។ ដូច្នេះ អគ្គលេខាបក្ស ក៏បាន
សង្កត់ធ្ងន់ទៅលើភារកិច្ចសំខាន់ចំនួន៦ ក្នុងអាណត្តិ ​មហាសន្និបាតទី១២នេះ
ដែលក្នុងនោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដើរតួនាទី​សំខាន់ កសាងបក្សជា
គន្លឹះ បន្តផ្លាស់ប្តូរថ្មីការត្រិះរិះ ប្តេជ្ញាចិត្តរក្សាឯករជ្យ​ប្រជាជាតិ លិទ្ធិសង្គមនិយម
 ដោះស្រាយរាល់បញ្ហាថ្មីដែលទើបកើតមានឡើង​ប្រកបដោយប្រសិទ្ធិភាព ឯក
ភាពនិងធ្វើសមាហរណកម្ម។

          ក៏ក្នុងព្រឹត្តិការណ៍នេះ វិទ្យុសម្លេងវៀតណាម សូមដកស្រង់របាយការ​ណ៍
របស់អគ្គលេខាបក្ស លោក Nguyen Phu Trong នៅមហាសន្និបាត​នេះ ដោយប្រ
ធានបទ៖ ដាក់ផលប្រយោជន៍ជាតិ ជនជាតិលើ​បង្អស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ