មហោស្រពជ្កា Da Lat ២០១៩ - ផ្សព្វផ្សាយពាណិជ្ជសញ្ញានៃទីក្រុងផ្កា

(VOVWORLD) - ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែធ្នូ នៅ ឯទីក្រុង Da Lat, ទីក្រុង Bao Loc និងតំបន់មួយចំនួននៅខែត្ត Lam Dong មហោស្រពផ្កា Da Lat លើកទី ៨ ឆ្នាំ ២០១៩ នឹងត្រូវបានរៀបចំឡើង ក្រោមប្រធានបទ “Da Lat និងផ្កា”។ នេះជាពិធីបុណ្យវប្បធម៌ទេសចរណ៍ មានលក្ខណៈជាតិនិងអង្តរជាតិ ដែលបានប្រារព្វឡើងជារៀងរាល់ ២ ឆ្នាំម្ដង ហើយនឹងជាម៉ាក់យីហោ មហោស្រពដោយ ឡែកនៃទីក្រុង Da Lat ផងដែរ។
មហោស្រពជ្កា Da Lat ២០១៩ - ផ្សព្វផ្សាយពាណិជ្ជសញ្ញានៃទីក្រុងផ្កា - ảnh 1 ទិដ្ឋភាពនៃសន្និសីទកាសែត ស្តីពីការត្រៀមរៀបចំសម្រាប់មហោស្រពផ្កា Da Lat លើកទី ៨

យោងតាមគណកម្មាធិការរៀបចំឱ្យដឹងថា នៅក្នុងមហោស្រពឆ្នាំនេះ មានសកម្ម ភាពជាច្រើនដើម្បីលើកតម្កើងនូវតម្លៃរបស់ផ្កានិងពាណិជ្ជសញ្ញាទេសចរណ៍របស់ទីក្រុង Da Lat ខេត្ត Lam Dong។

ក្រៅពីកម្មវិធីសិល្បៈដ៏អស្ចារ្យនៃពិធីបើកនិងពិធីបិទនោះ ក្នុងក្របខ័ណ្ឌនៃមហោ ស្រពផ្កា Da Lat ក៏មានសកម្មភាពជាច្រើនដូចជា៖ សិក្ខាសាលាជំរុញផលិតកម្មបន្លែនិងផ្កានៅ Da Lat; ការតាំងពិព័រណ៍ផ្កានិងដើមឈើលំអរអន្តរជាតិដោយមានការចូលរួមពីអាជីវកម្មក្នុងស្រុក អង្គការ បុគ្គលនិងសិប្បករ ជាពិសេសកម្មវិធីនេះ ក៏មានការចូលរួមពីបណ្ដាប្រទេស កូរ៉េខាងត្បូង ជប៉ុន ថៃ ចិនជាដើម។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dong និងជាប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យផ្កា Da Lat ឆ្នាំ ២០១៩, លោក Ton Thien San បានអោយដឹងថា៖ “នេះជាទីក្រុងមហោស្រពទីមួយនៃប្រទេសវៀតណាម ដែលមិនត្រឹមតែនាំមកនូវតម្លៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមតាំងនាំមកនូវតម្លៃជាច្រើនទៀតផងដែរ។ នេះគឺជាការផ្សព្វផ្សាយសម្រាប់លើកកម្ពស់វិស័យទេសចរណ៍របស់ទីក្រុង Da Lat, លើកទឹកចិត្តអ្នកលក់ផ្កា, លើកទឹកចិត្តមុខរបរដាំផ្កានិងមុខរបរផ្សេងទៀតនៅ Da Lat។ ហេតុដូច្នេះ កំណើនសេដ្ឋកិច្ចរបស់ទីក្រុង Da Lat ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាន កើនឡើងយ៉ាងឆាប់រហ័យ ពោលគឺជាង ១០ ភាគរយ។ ទី ២ មហោស្រពនេះ ក៏មានគោលបំណងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនាទីក្រុង Da Lat”។

ក្នុងក្របខ័ណ្ឌនៃមហោស្រពផ្កា Da Lat ឆ្នាំ ២០១៩, ខេត្ត Lam Dong ក៏បានរៀបចំសប្តាហ៍វប្បធម៌តែ - សូត្រ Lam Dong នៅទីក្រុង Bao Loc ផងដែរ។ នេះជាព្រឹត្តិការ ណ៍វប្បធន៌ប្រពៃណីរបស់ខេត្ត ដែលមានគោលបំណងជំរុញការផ្សព្វផ្សាយពាណិជ្ជកម្មនិងទេសចរណ៍, ការអភិវឌ្ឍធលិតកម្មតែនិងសូត្រនៅទីក្រុង Bao Loc និយាយដោយឡែកនិងខេត្ត Lam Dong និយាយរួម ដើម្បីរួមចំណែក លើកកម្ពស់តួនាទីនិងរូបភាពអំពីតំបន់ដីនិងមនុស្សនៅខេត្ត Lam Dong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ