មហោស្រពតន្ត្រីអាស៊ាន - ជប៉ុន: ឆ្ពោះទៅកិច្ចសហប្រតិបត្តិការដើម្បីពិភពលោក សន្តិភាពមួយក្នុងយុគសម័យថ្មី

(VOVWORLD) - ជាមួយនឹងប្រធានបទ “ក្តីបំណងសន្តិ ភាព” មហោស្រពប្រគុំតន្ត្រីអាស៊ាន - ជប៉ុន ឆ្នាំ ២០១៩ (ASEAN-JAPAN Music Festival 2019) បានប្រារព្ធធ្វើឡើងនាយប់ថ្ងៃទី ២៨  ខែកក្កដា នៅឯមជ្ឈមណ្ឌលសន្និបាតជាតិនៃទីក្រុងហាណូយ។
មហោស្រពតន្ត្រីអាស៊ាន - ជប៉ុន: ឆ្ពោះទៅកិច្ចសហប្រតិបត្តិការដើម្បីពិភពលោក សន្តិភាពមួយក្នុងយុគសម័យថ្មី - ảnh 1ទិដ្ឋភាពនៃមហោស្រពប្រគុំតន្ត្រីអាស៊ាន-ជប៉ុន (រូបថតៈ TTXVN) 

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo បានអញ្ជើគផ្ញើលិខិតជូនពរដល់កម្មវិធីនេះផងដែរ។

ក្នុងសារលិខិត នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា: មហោស្រពតន្ត្រីលើកនេះ ជាព្រឹត្តិការណ៍ដែលពោរពេញទៅដោយអត្ថន័យពិសេស សំដៅរួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌និងបង្កើនការយល់ដឹងរបស់ប្រជា ជន  តាមនោះ តភ្ជាប់ទំនាក់ទំនងជិតស្និទ្ធវាងប្រទេសអាស៊ានទាំង ១០ និងប្រទេសជប៉ុនតែម្តង។  ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះបានរួមចំណែកធ្វើអោយជំនាន់អនាគតរបស់អាស៊ាននិងជប៉ុនមានការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ ក៏ដូចជាបង្កើនការតភ្ជាប់ ចំណងមិត្ត ភាពនៃ “ទំនាក់ទំនងដៃគូពីបេះដូងទៅកាន់បេះ ដូង”។

សូមជម្រាបថា កម្មវិធី “មហោស្រពតន្រ្តីអាស៊ាន-ជប៉ុន ឆ្នាំ ២០១៩” ត្រូវបានរៀបចំឡើងជាលើកដំបូងនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ