មហោស្រពវប្បធម៌ជាច្រើននៅអឺរ៉ុបត្រូវបានលុបចោល

(VOVWORLD) - ចំនួនអ្នកឆ្លងកូវីដ-១៩ មានការកើនឡើងខ្ពស់និងវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងយឺតយ៉ាវ បានគ្របដណ្តប់ស្រមោលខ្មៅទៅលើបណ្តាពិធីបុណ្យនានានៅអឺរ៉ុប សម្រាប់ឆ្នាំទី ២ ជាប់ៗគ្នា។ 

នៅថ្ងៃទី ២ ខែមេសា គណៈរៀបចំមហោស្រពរឿងគំនូរដ៏ល្បីល្បាញលើពិភពលោកនៅ Angouleme (ប្រទេសបារាំង) ដែលគ្រោងនឹងធ្វើឡើងនៅចុងខែមិថុនាខាងមុខនេះ បានប្រកាស លុបចោលព្រឹត្តិការណ៍នេះ ដោយសារការព្រួយបារម្ភអំពីការឆ្លងរាលដាលកូវីដ ១៩។ នៅបារាំងវិញ មហោស្រព រឿងគំនូរ Angouleme និងព្រឹត្តិការណ៍វប្បធម៌ដូចជា Solidays, Hellfest, Garorock, Eurocks និង Lollapalooza  នៅទីក្រុងប៉ារីស តែងតែទាក់ទាញអ្នកទិញសំបុត្រជាង ១ លាននាក់។ មុននោះ ព្រឹត្តិការណ៍វប្បធម៌ជាច្រើននៅប្រទេសបារាំង ត្រូវបានពន្យារពេលដោយគ្មានកាលកំណត់តាំងពីចុងឆ្នាំ ២០២០។

នៅប្រទេសអាល្លឺម៉ង់និងស្វីស ពិធីបុណ្យវប្បធម៌ចំនួន ៧ បានរងផលប៉ះពាល់ផងដែរ រួមមាន Deichbrand, Hurricane, Southside, Rock am Ring, Rock im Park, onneMondSterne និង Greenfield ។ ក្នុងពេលជាមួយគ្នានោះ កម្មវិធីវប្បធម៌ធំៗ ពីរគឺ Sonar Primavera (អេស្ប៉ាញ) ក៏ត្រូវបានលុបចោលសម្រាប់ឆ្នាំទី ២ ជាប់ៗគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ