ម៉ាឡេស៊ីកំណត់ពេលវេលាបោះឆ្នោតជ្រើសតាំងព្រះមហាក្សត្រថ្មី

(VOVWORLD) -តាមសេចក្ដីប្រកាសរបស់ព្រះរាជវាំង ម៉ាឡេស៊ីបានឲ្យដឹងថែមទៀតថា នៅក្នុងកិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សារាជាធិបតេយ្យនាថ្ងៃទី ៧ ខែមករា ថា មានការយាងចូលរួមរបស់ក្សត្រនៅម៉ាឡេស៊ីចំនួន ៦ អង្គ ហើយអវត្តមានក្សត្រចំនួន ២ អង្គ។
ម៉ាឡេស៊ីកំណត់ពេលវេលាបោះឆ្នោតជ្រើសតាំងព្រះមហាក្សត្រថ្មី - ảnh 1 ព្រះមហាក្សត្រ Muhammad ទី V

តាមសេចក្តីប្រកាសរបស់ព្រះរាជវាំងម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំនាថ្ងៃទី ៧ ខែមករា ថាក្រុមប្រឹក្សារាជាធិបតេយ្យម៉ាឡេស៊ីបានសម្រេចថា នឹងបើកកិច្ចប្រជុំ ដើម្បី បោះឆ្នោតជ្រើសតាំងព្រះមហាក្សត្រ និង អនុព្រះមហាក្សត្រ ទី ១៦ នាថ្ងៃទី ២៤ ខែមករា និងរៀបចំពិធីសម្បថឡើងគ្រងរាជ្យរបស់ ព្រះមហាក្សត្រ និង អនុព្រះមហាក្សត្រ នាថ្ងៃទី ៣១ ខែមករាខាងមុខ។ តាមសេចក្ដីប្រកាសរបស់ព្រះរាជវាំង ម៉ាឡេស៊ីបានឲ្យដឹងថែមទៀតថា នៅក្នុងកិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សារាជាធិបតេយ្យនាថ្ងៃទី ៧ ខែមករា ថា មានការយាងចូលរួមរបស់ក្សត្រនៅម៉ាឡេស៊ីចំនួន ៦ អង្គ ហើយអវត្តមានក្សត្រចំនួន ២ អង្គ។ នៅក្នុងកិច្ចប្រជុំនេះ បណ្ដាក្សត្របានសម្ដែងការគោរពចំពោះការសម្រេចព្រះទ័យដាក់រាជ្យរបស់ ព្រះមហាក្សត្រ Muhammad ទី V ហើយអះអាងនូវការរូមវិភាគទានរបស់ ព្រះមហាក្សត្រ Muhammad ទី Vចំពោះប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ