យកការងារកិច្ចការបរទេសធ្វើជាភារកិច្ចស្នូលសំដៅរួមចំណែកជម្រុញខេត្ត Ha Giang អភិវឌ្ឍន៍

(VOVworld)-នាថ្ងៃទី៣មិនា គណៈកម្មាធិការប្រជាជនខេត្ត Ha Giang (ភាគខាង
ជើងវៀតណាម) បានរៀបចំសន្និសីទអនុវត្តការងារកិច្ចការបរទេសឆ្នាំ២០១៦។​ថ្លែងមតិនៅក្នុងសន្និសីទនេះ លោក Le Hoai Trung អនុរដ្ឋមន្ត្រីការបទេសវៀត
ណាម បានសង្កត់ធ្ងន់ថា ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវការងារកិច្ចការ
បរទេសនោះ ក្នុងឆ្នាំ២០១៦ ខេត្ត Ha Giang ត្រូវផ្តោតការយកចិត្តទុកដាក់និង យកការងារកិច្ចការបរទេសជាគ្រឹះស្ថាន​ រួមចំណែកជម្រុញខេត្ត Ha Giang អភិ វឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។រួមជាមួយគ្នានោះ ខេត្ត Ha Giang ត្រូវយកសេដ្ឋកិច្ច កិច្ចការបរទេសជាភារកិច្ចស្នូល លើកកំពស់ចំណេះដឹងសម្រាប់កម្មាភិបាលកំពុង បំពេញការងារកិច្ចការបរទេស។​ទន្ទឹមជាមួយគ្នានោះ ខេត្តក៏ត្រូវយកចិត្តទុកដាក់ លើការងារពង្រឹងនិងពង្រីកតម្លៃវប្បធម៌របស់បណ្តាជនជាតិភាគតិច ដោយផ្សារ ភ្ជាប់ជាមួយការអភិវឌ្ឍន៍សួនឧទ្យានភូមិសាស្រ្តសកលខ្ពង់រាបថ្ម Dong Van៕

ប្រតិកម្មទៅវិញ

ផ្សេងៗ