យថាទស្សន៍ក្នុងការចរចាស្តីអំពីសន្តិភាពយេម៉ែននៅតែបន្តទៀត

(VOVWORLD) - នាថ្ងៃទី ៩ ខែធ្នូ ប្រភពព័ត៌មានពីអង្គការសហប្រជាជាតិបានឲ្យដឹងថាកិច្ចចរចាជាបន្តបន្ទាប់ស្តីអំពីសន្តិភាពនៅយេម៉ែន (Yemen) អាចប្រពឹ្រត្តទៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីកិច្ចចរចាដែលបានប្រព្រឹត្តទៅនៅស៊ុយអែត។ 
 យថាទស្សន៍ក្នុងការចរចាស្តីអំពីសន្តិភាពយេម៉ែននៅតែបន្តទៀត - ảnh 1  យថាទស្សន៍ក្នុងការចរចាស្តីអំពីសន្តិភាពយេម៉ែននៅតែបន្តទៀត

ទាំងភាគីរដ្ឋាភិបាលយេម៉ែន និងភាគីកុបកម្ម សុទ្ធតែត្រៀមខ្លួនជាស្រេចចូលក្នុងកិច្ចចរចាជាបន្តក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ថ្វីត្បិតតែភាគីទាំងពីរបានលុបចោលលទ្ធភាពនៃបទឈប់បាញ់ក៏ដោយ ក៏ប៉ុន្តែតំណាងនានាបានអះអាងថាពួកគេនៅតែត្រៀមខ្លួនជាស្រចដើម្បីបន្តធ្វើកិច្ចចរចាផងដែរ។

យោង តាមអង្គការសហប្រជាជាតិ បានឲ្យដឹងថាមានមនុស្សជាង 10.000 នាក់ត្រូវបានស្លាប់នៅប្រទេសយេម៉ែន ចាប់តាំងពីឆ្នាំ ២០១៥ មក នៅពេលដែលអារ៉ាប៊ីសាអូឌីតនិងសម្ព័ន្ធមិត្តរបស់គេបានធ្វើអន្តរាគមន៍ផ្នែកយោធា។ ជម្លោះនេះក៏បានរុញច្រានយេម៉ែនឱ្យធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅលើពិភពលោកដោយមានប្រជាជនជិត 14 លាននាក់ ត្រូវប្រឈមនឹងគ្រោះអត់ឃ្លានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ