យ៉ុនហាបបើកការិយាល័យ តំណាងតំបន់អាស៊ីអាគ្នេយ៍ប្រចាំនៅទីក្រុងហាណូយ

(VOVWORLD) - នាថ្ងៃទី ១៨ ខែមេសា ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប (ប្រទេសកូរ៉េខាងត្បូង) បានប្រារព្ធពិធីបើកសម្ពោធការិយាល័យតំណាងតំបន់អាស៊ីអាគ្នេយ៍ប្រចាំនៅទីក្រុងហាណូយ។
យ៉ុនហាបបើកការិយាល័យ តំណាងតំបន់អាស៊ីអាគ្នេយ៍ប្រចាំនៅទីក្រុងហាណូយ - ảnh 1 យ៉ុនហាបបើកការិយាល័យតំណាងតំបន់អាស៊ីអាគ្នេយ៍ប្រចាំនៅទីក្រុងហាណូយ

យោងតាមយ៉ុនហាប ការិយាល័យនេះនឹងគ្របដណ្តប់ព័ត៌មានមិនត្រឹមតែនៅក្នុងបណ្តាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍តែប៉ុណ្ណោះទេ ថែមទាំងព័ត៌មាននៅតំបន់អាស៊ីអាគ្នេយ៍ អាស៊ីកណ្តាលនិងទ្វីបអូសេអានីទាំងមូលផងដែរ។ អតីតអ្នកយកព័ត៌មានយ៉ុនហាបប្រចាំនៅវៀតណាមលោក     Kim Sun –Han គឺជាប្រធានការិយាល័យនេះ។ ពិធីបើកនេះមានការចូលរួមរបស់ប្រធាននិងនាយកប្រតិបត្តិយ៉ុនហាប លោក Cho Sung Boo ។ គួរបញ្ជាក់ថាយ៉ុនហាគឺជាទីភ្នាក់ងារព័ត៌មានតែមួយគត់របស់កូរ៉េខាងត្បូង។ ទីភ្នាក់ងារនេះត្រូវបានបង្កើតឡើងនាខែធ្នូឆ្នាំ ១៩៨០ ដែលមានទីស្នាក់ការនៅទីក្រុងសេអ៊ូល ដោយមានភារកិច្ចផ្តល់ព័ត៌មានជាតិនិងអន្តរជាតិក្រោមរូបភាពជាកាសែត ទូរទស្សន៍ និង    ពហុមេឌៀផ្សេងៗទៀតនៅប្រទេសកូរ៉េខាងត្បូង។ យ៉ុនហាបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយទីភ្នាក់ងារព័ត៌មានបរទេសចំនួន ៦៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ