យុវជនរួមវិភាគទានសំរាប់ការអភិវឌ្ឍន៍និរន្តរភាពលើគ្រប់ដណ្តប់របស់ APEC

(VOVWORLD) - ក្នុងក្របខ័ណ្ឌសប្តាហ៍ជាន់ខ្ពស់ APEC  ២០១៧ នាយប់ថ្ងៃទី ១០ វិច្ឆិកា នៅខេត្ត Quang Nam ភាគកណ្ដាលវៀតណាម បានប្រារព្ធឡើងពិធីបិទបញ្ចប់វេទិកាសម្លេង អនាគត APEC (VOF)។ 
យុវជនរួមវិភាគទានសំរាប់ការអភិវឌ្ឍន៍និរន្តរភាពលើគ្រប់ដណ្តប់របស់ APEC - ảnh 1 យុវជនរួមវិភាគទានសំរាប់ការអភិវឌ្ឍន៍និរន្តរភាពលើគ្រប់ដណ្តប់របស់ APEC

(VOVworld) – ក្នុងក្របខ័ណ្ឌសប្តាហ៍ជាន់ខ្ពស់ APEC  ២០១៧ នាយប់ថ្ងៃទី ១០ វិច្ឆិកា នៅខេត្ត Quang Nam ភាគកណ្ដាលវៀតណាម បានប្រារព្ធឡើងពិធីបិទបញ្ចប់វេទិកាសម្លេង អនាគត APEC (VOF)។ វេទិកាបានអនុម័តលើសេចក្តីថ្លែងការណ៍យុវជនឆ្នាំ ២០១៧ ដោយ មានខ្លឹមសារសំខាន់ចំនួន ៤ គឺ៖  ការរួមវិភាគទានរបស់យុវជនចំពោះទស្សនៈវិស័យ APEC ២០២០ និងអនាគត សេដ្ឋកិច្ចសង្គមនិងហិរញ្ញវត្ថុលើគ្រប់វិស័យ ការអភិវឌ្ឍន៍ប្រភពធនធាន មនុស្សក្នុងសម័យកាយឌីជីថល គោលនយោបាយជួយឧបត្ថម្ភសហគ្រាសខ្នាតមីក្រូតូចនិង មធ្យមចាប់ផ្តើមអាជីពថ្មី។ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍យុវជនឆ្នាំ ២០១៧ អះអាងថា៖ ការធ្វើសមាហរណកម្មសង្គមអាចទទួលបានតាមរយៈសមភាពខាងឱកាសនិងគ្រឹះស្ថាន។ បណ្ដាខឿនសេដ្ឋកិច្ចគប្បីបន្តផ្តល់វិធានការយ៉ាងច្បាស់លាស់សំដៅដោះស្រាយរបាំងសង្គម បង្កើនសិទ្ធិសំរាប់យុវជន នារី ជនរួមជាតិភាគតិចនិងប្រជាជនក្នុងតំបន់ ក៏ដូចជា កែលំអ សមត្ថភាពតភ្ជាប់សំរាប់ប្រជាជននៅជនបទ។ អង្គសន្និសីទជឿជាក់ថា៖ ការជឿន លឿនសមភាពនិងគ្រឹះស្ថានអប់រំគឺជាភាពចាំបាច់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចនិរន្តរភាពរបស់ APEC រួមចំណែកបង្កើតកំលាំងចលករកសាងអនាគតភ្លឺស្វាងថែមទៀតសំរាប់តំបន់ អាស៊ី-ប៉ាស៊ីហ្វិក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ