រកឃើញបានសញ្ញាសារធាតុអ៊ុយរ៉ាញ៉ូមនៅឯមូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - IAEA កំពុងពិនិត្យមើលលើប្រភពនៃសញ្ញានុយក្លេអ៊ែរទាំងនេះព្រមទាំងស្នើឱ្យ     អ៊ីរ៉ង់បកស្រាយអំពីបញ្ហានេះដែរ។ ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់មិនទាន់ឆ្លើយតបនៅឡើយទេ ហើយប្រការនេះបានបង្កភាពតានតឹងថែមទៀតរវាងទីក្រុងវ៉ា     ស៊ីនតោននិងតេអេរ៉ង់៕
រកឃើញបានសញ្ញាសារធាតុអ៊ុយរ៉ាញ៉ូមនៅឯមូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1 នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu (រូបថត៖ Reuters)

               ប្រព័ន្ធផ្សព្វផ្សាយនៅមជ្ឈឹមបូព៌ាបានដកស្រង់សំដីរបស់អ្នកការទូតពីរូប ដែលបានចូលរួមក្នុងដំណើរការអធិការកិច្ចលើកន្លែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលរៀបចំឡើងដោយអង្គការថាមពលបរមាណូអន្តរជាតិ (IAEA) ដោយអះអាង ថាគំរូតេស្តបរិស្ថានដែល IAEA ប្រមូលបាននៅទីតាំងមួយ ដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ធ្លាប់បានចោទប្រកាន់ថាជា«ឃ្លាំងស្តុកនុយក្លេអ៊ែរសម្ងាត់» នៅក្នុងទីក្រុងតេអេរ៉ង់ ដោយបានបង្ហាញឲ្យឃើញអំពីសញ្ញានៃសារធាតុអ៊ុយរ៉ាញ៉ូមហើយភាគីអ៊ីរ៉ង់មិនទាន់បានផ្តល់ការពន្យល់ណាមួយនៅឡើយទេ។

IAEA កំពុងពិនិត្យមើលលើប្រភពនៃសញ្ញានុយក្លេអ៊ែរទាំងនេះព្រមទាំងស្នើឱ្យ     អ៊ីរ៉ង់បកស្រាយអំពីបញ្ហានេះដែរ។ ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់មិនទាន់ឆ្លើយតបនៅឡើយទេ ហើយប្រការនេះបានបង្កភាពតានតឹងថែមទៀតរវាងទីក្រុងវ៉ា     ស៊ីនតោននិងតេអេរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ