រក្សាយ៉ាងរឹងមាំនូវគោលដៅស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច

(VOVWORLD) - បន្តកម្មវិធីនៃសម័យប្រជុំលើកទី ៥៧ នោះ នាព្រឹកថ្ងៃទី ១៥ ខែមិថុនា នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើរបាយការណ៍ស្តីពីការវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនិង ថវិកា រដ្ឋនៅក្នុងឆមាស់ទីមួយ និងបណ្ដាដំណោះស្រាយអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋក្នុងឆមាសទី ២ ឆ្នាំ ២០២១។
រក្សាយ៉ាងរឹងមាំនូវគោលដៅស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue ថ្លែងក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី ១៥ ខែមិថុនា (រូបថត៖ Doan Tan / VNA)

នៅក្នុងកិច្ចប្រជុំនេះ សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានអះអាងថា៖ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ បន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ រដ្ឋាភិបាលបានចាត់វិធានការនិងកញ្ចប់ដំណោះស្រាយដ៏ត្រឹមត្រូវ ដោយគ្រប់គ្រងបានការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ ១៩  ព្រមទាំងរក្សាកំណើនសេដ្ឋកិច្ចវិជ្ជមាន។ លោក Do Ba Ty អនុប្រធានរដ្ឋសភាបានចាត់ទុកថា៖ “ខ្ញុំស្នើឲ្យវាយតម្លៃបន្ថែមអំពីការអនុវត្តន៍កញ្ចប់ជំនួយក្នុងតម្លៃ ៦២ លានលានដុង តាមសេចក្ដីសម្រេចចិត្តលេខ ៤២ របស់រដ្ឋាភិបាល ដើម្បីជួយសម្រួលប្រជាជនដែលជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩។ ទោះយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍បានឲ្យដឹងថា យើងមិនទាន់សម្រេចបានគោលដៅឡើយ ក្នុងនោះមានខ្លឹមសារមួយ ដែលសម្រេចបានត្រឹមតែ ០,២៦% នៃទំហំជំនួយ។ ដូច្នេះហើយយើងចាំបាច់ត្រូវវាយតម្លៃឱ្យកាន់តែច្បាស់ថែមទៀតអំពីមូលហេតុសត្យានុម័ត អត្តនោម័ត និងផែនការនាពេលខាងមុខផងដែរ”។

អង្គប្រជុំក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចាំបាច់ត្រូវធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាអតិផរណានិងអត្រាការប្រាក់ឱ្យទាប អត្រាប្តូរប្រាក់មានស្ថេរភាព ការវិនិយោគសាធារណៈចំគោលដៅ ហើយបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរ។  ដូច្នេះនៅពេលកំចាត់ជំងឺរាតត្បាតហើយ ខឿនសេដ្ឋកិច្ចនៃប្រទេសជាតិទើបអាចស្ដារឡើងវិញ និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ