រោងចក្រឧណ្ហអគ្គិសនី Vung Ang 1 សម្រេចបានថាមពលអគ្គិសនីចំនួន ៦,៥ ពាន់លានគីឡូវ៉ាត់

(VOVWORLD) - ទោះបីជារងផលប៉ះពាល់ពីជំងឺ COVID-១៩ ក៏ដោយប៉ុន្តែនៅឆ្នាំ ២០២០ រោងចក្រឧណ្ហអគ្គិសនី  Vung Ang 1 (ខេត្ត Ha Tinh) នៅតែផលិតអគ្គិសនីជិត ៦,៥ ពាន់លានគីឡូវ៉ាត់។
រោងចក្រឧណ្ហអគ្គិសនី  Vung Ang 1 សម្រេចបានថាមពលអគ្គិសនីចំនួន  ៦,៥ ពាន់លានគីឡូវ៉ាត់ - ảnh 1រោងចក្រឧណ្ហអគ្គិសនី  Vung Ang 1 

នេះគឺជាបរិមាណផលថាមពលខ្ពស់បំផុតចាប់តាំងពីរោងចក្រនេះត្រូវបានដាក់ឱ្យដំណើរការពាណិជ្ជកម្មកាលពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ។ ដោយហេតុនេះ បានជួយឲ្យរោងចក្រឧណ្ហអគ្គិសនី  Vung Ang 1  ទទួលបានប្រាក់ចំណូលឡើងដល់ ១០.១១៦ ប៊ីលានដុង ដើម្បីបញ្ចូលថវិកាចំនួន ៤១៥ ប៊ីលានដុង។ លោក Ngo Van Chien នាយករោងចក្រថាមពលឧណ្ហអគ្គិសនី  Vung Ang 1  បានមានប្រសាសន៍ថា៖

« បន្ទាប់ពីសន្ទុះកំណើនក្នុងឆ្នាំ ២០២០ ហើយក្នុងឆ្នាំ ២០២១ ដំណោះស្រាយដំបូងនៃរោងចក្រគឺជារបៀបប្រតិបត្តិការប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងតម្រូវការបរិស្ថាននិងត្រៀមខ្លួនជាស្រេចក្នុងការររៀបចំអង្គភាពប្រតិបត្តិការខ្ពស់បំផុត។ ទន្ទឹមនឹងនោះ រោងចក្រក៏កំពុងផ្តោតសំខាន់ទៅលើការកែលម្អបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពនៃអង្គភាពនានា ព្រមទាំងកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម»។

 គួរបញ្ជាក់ថា រោងចក្រថាមពលឧណ្ហអគ្គិសនី  Vung Ang 1   គឺជារោងចក្រថាមពលឧណ្ហអគ្គិសនីធំបំផុតមួយនៅតំបន់ភាគកណ្តាលប្រទេសវៀតណាម ហើយនៅពេលដាក់ឱ្យដំណើរការ បានរួមចំណែកក្នុងការផ្គត់ផ្គង់ដល់បណ្តាញអគ្គិសនីជាតិជាមធ្យមចំនួន ៧,២ ពាន់លានគីឡូវ៉ាត់ម៉ោង / ឆ្នាំ ហើយការលក់ចេញអគ្គិសនីមានទឹកប្រាក់ប្រមាណ ២៨៩ លានដុល្លារ / ឆ្នាំ (ស្មើនឹង ៤.៩០០ ប៊ីលានដុង)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ