រង្វាន់នារីវៀតណាមឆ្នាំ២០១៤នឹងបានប្រគល់នាថ្ងៃទី១៧តុលា

រង្វាន់នារីវៀតណាមឆ្នាំ២០១៤នឹងបានប្រគល់នាថ្ងៃទី១៧តុលា - ảnh 1
រង្វាន់នារីវៀតណាមឆ្នាំ២០១៤នឹងបានប្រគល់នាថ្ងៃទី១៧តុលា (VOV)

        Vovworld-ដើម្បីរំលឹកខួបលើកទី៨៤នៃទិវាបង្កើតសម្ព័ន្ធសមាគមនារីវៀត​
ណាម​និងទិវានារីវៀតណាម(ទី២០តុលា) មជ្ឈឹមសមាគមនារីវៀតណាមនឹង​រៀបចំមហោស្រពចម្រៀងបំពេចម្រៀងប្រជាប្រិយប្រពៃណីឆ្នាំ២០១៤នៅខេត្ត
Bac Ninh នៅភាគខាងជើងនិងខេត្ត Bac Lieu ភាគខាងត្បូងវៀតណាម។ រួមជា
មួយនោះ រង្វាន់នារីវៀតណាមឆ្នាំ២០១៤នឹងបាន​ប្រគល់ជូនសមូហភាពចំនួន៥
និងបុគ្គល១០នាក់ដែលមានស្នាដៃឆ្នើមក្នុងពលកម្ម​ច្នៃប្រឌិតក្លាយទៅជានារី
ជោគជ័យនិងជួយឧបត្ថម្ភអ្នកដទៃក្នុងសហគមន៍រួចផុតពីភាពក្រីក្រមានជីវភាព
ស្ថិរភាពសុភមង្គល។

        ក្នុងឱកាសនេះដែរ សកម្មភាពជាច្រើនត្រូវបានរៀបចំដូចជាមហោស្រព​សៀវភៅសរទៈរដូវឆ្នាំ២០១៤ពីថ្ងៃទី៨ដល់ទី១២តុលានៅសារៈមន្ទីនារីវៀតណាម មហោស្រពបង្ហាញម៉ូតអាវផាយរបស់យើង នាយប់ថ្ងៃទី១៨តុលានៅ Van Mieu-
Quoc Tu Giam ទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ