រឿងហេតុធ្លាក់យន្តហោះ MH១៧៖ តុលាការហូឡង់កំណត់ពេលវេលាប្រកាសសាលក្រម

(VOVWORLD) - ព្រះរដ្ឋអាជ្ញាបានចាត់ទុកថា ជនជាប់ចោទបានជួយផ្តល់ប្រព័ន្ធ បាញ់កាំជ្រួចដែលប្រើដើម្បីបាញ់ទម្លាក់យន្តហោះ MH១៧ ព្រមទាំងស្នើសុំឲ្យកាត់ ទោសជាប់ពន្ធនាគារអស់មួយជីវិតទៅលើជនសង្ស័យទាំង ៤ នាក់ ក្នុងនោះមាន ជនជាតិរុស្ស៊ី ៣ នាក់ និងជនជាតិអ៊ុយក្រែនម្នាក់។

រឿងហេតុធ្លាក់យន្តហោះ MH១៧៖ តុលាការហូឡង់កំណត់ពេលវេលាប្រកាសសាលក្រម - ảnh 1កំទេចកំទីពីយន្តហោះ MH១៧ ត្រូវបានផ្គុំឡើងវិញនៅប្រទេសហូឡង់។ (រូបថត៖ Reuters)
កាលពីថ្ងៃទី ១៥ ខែសីហា តុលាការហូឡង់ដែលទទួលបន្ទុកការកាត់ក្តីលើជន សង្ស័យចំនួន ៤ នាក់ក្នុងការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី MH១៧ នៅភាគខាង កើតអ៊ុយក្រែនកាលពីឆ្នាំ ២០១៤ បានប្រកាសថា គេនឹងចេញសាលក្រមនៅថ្ងៃទី ១៧ ខែវិច្ឆិកា ខាងមុខ។ ព្រះរដ្ឋអាជ្ញាបានចាត់ទុកថា ជនជាប់ចោទបានជួយផ្តល់ប្រព័ន្ធ បាញ់កាំជ្រួចដែលប្រើដើម្បីបាញ់ទម្លាក់យន្តហោះ MH១៧ ព្រមទាំងស្នើសុំឲ្យកាត់ ទោសជាប់ពន្ធនាគារអស់មួយជីវិតទៅលើជនសង្ស័យទាំង ៤ នាក់ ក្នុងនោះមាន ជនជាតិរុស្ស៊ី ៣ នាក់ និងជនជាតិអ៊ុយក្រែនម្នាក់។
គួរបញ្ជាក់ផងដែរ យន្តហោះមានអត្តលេខ MH១៧ នៅពេលហោះហើរពីទីក្រុង Amsterdam (ហូឡង់) ទៅកាន់ទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) បានធ្លាក់បន្ទាប់ពីត្រូវ បានវាយប្រហារដោយកាំជ្រួចនៅលើដែនអាកាសភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤ ដែលបានសម្លាប់មនុស្សលើយន្តហោះទាំង ២៩៨ នាក់។ នៅខែមិថុនា ឆ្នាំ ២០១៩ ក្រុមស៊ើបអង្កេតចម្រុះ (JIT) លើករណីធ្លាក់យន្តហោះ MH១៧ ដឹកនាំដោយប្រទេសហូឡង់ បានប្រកាសសេចក្ដីសន្និដ្ឋានស៊ើបអង្កេត តាម នោះផ្តន្ទាទោសពលរដ្ឋរុស្ស៊ី ៣ នាក់ និងពលរដ្ឋអ៊ុយក្រែន ១ នាក់ ដោយការចោទ ប្រកាន់ពីបទបាញ់ធ្លាក់យន្តហោះ MH១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ