រដ្ឋ Victoria របស់អូស្រ្តាលីរកឃើញករណីឆ្លងជំងឺរាតត្បាត Covid-19 ចំនួនច្រើនបំផុត ក្នុងមួយថ្ងៃ

(VOVWORLD) - អភិបាលរដ្ឋ Victoria លោក Daniel Andrews បានអំពាវនាវដល់ប្រជាជននៅតាមទីប្រជុំជននៃទីក្រុង Melbourne ពាក់ម៉ាស់នៅពេលធ្វើដំណើរតាមផ្លូវ។
រដ្ឋ Victoria របស់អូស្រ្តាលីរកឃើញករណីឆ្លងជំងឺរាតត្បាត Covid-19 ចំនួនច្រើនបំផុត ក្នុងមួយថ្ងៃ - ảnh 1បុគ្គលិកពេទ្យនៅឯកន្លែងធ្វើតេស្ត នៅទីក្រុង Melbourne រដ្ឋ Victoria ប្រទេសអូស្ត្រាលី(រូបថត៖ AFP / TTXVN) 

នាថ្ងៃទី ១០ ខែកក្កដា រដ្ឋ Victoria ដែលជារដ្ឋមានចំនួនប្រជាជនច្រើនបំផុតនៅអូស្រ្តាលី បានប្រកាសថា រកឃើញករណីឆ្លងជំងឺរាតត្បាត Covid-19 មានចំនួនច្រើនបំផុត ក្នុងមួយថ្ងៃតាំងពីមុនមក ពោលគឺ ២៨៨ ករណីឆ្លងថ្មីក្នុងរយៈពេល ២៤ ម៉ោង។

អភិបាលរដ្ឋ Victoria លោក Daniel Andrews បានអំពាវនាវដល់ប្រជាជននៅតាមទីប្រជុំជននៃទីក្រុង Melbourne ពាក់ម៉ាស់នៅពេលធ្វើដំណើរតាមផ្លូវ។ រដ្ឋអំណាច  Victoria បានប្រកាសថា ចាប់ពីថ្ងៃទី ៨ ខែកក្កដា បានបិទទីក្រុង Melbourne ដែលមានចំនួនប្រជាជនជាង ៥ លាននាក់ ក្នុងរយៈពេល ៦ សប្តាហ៍ សំដៅប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19។

នៅចំពោះស្ថានភាព ដែលរដ្ឋ Victoria បានរកឃើញករណីឆ្លងជំងឺថ្មីមានចំនួនច្រើននោះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison នាថ្ងៃទី ១០ ខែកក្កដា បានប្រកាសថា ប្រទេសនេះនឹងកាត់បន្ថយពលរដ្ឋចំនួន ៥០% នៅក្រៅប្រទេស ដែលបានអនុញ្ញាតឲ្យវិលត្រឡប់មកប្រទេសវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ