រដ្ឋ Zacatecas មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

(VOVWORLD) -ក្នុងដំណើរបំពេញទស្សនកិច្ចនៅរដ្ឋ Zacatecas (ប្រទេសម៉ិកស៊ិក) ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ឧសភា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិក Le Linh Lan បានមានជំនួបសន្ទនាជាមួយអភិបាលរដ្ឋ Zacatecas និងអភិបាលក្រុង Zacatecas
រដ្ឋ Zacatecas មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1រដ្ឋ Zacatecas មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម 

(VOV)_ក្នុងដំណើរបំពេញទស្សនកិច្ចនៅរដ្ឋ Zacatecas (ប្រទេសម៉ិកស៊ិក) ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ឧសភា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិក Le Linh Lan បានមានជំនួបសន្ទនាជាមួយអភិបាលរដ្ឋ Zacatecas និងអភិបាលក្រុង Zacatecas។ នៅក្នុងជំនួបទាំងនេះ ឯកអគ្គរដ្ឋទូត Le Linh Lan បានឧទ្ទេសនាមសមិទ្ធផលលេចធ្លោអំពីសេដ្ឋកិច្ច សង្គមកិច្ចដែលវៀតណាមទទួលបានក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី ក៏ដូចជាតួនាទី ថានះរបស់វៀតណាមកាន់តែសំខាន់ក្នុងតំបន់និងលើពិភពលោក។           រីឯ មជ្ឈដ្ឋានមន្ត្រីរដ្ឋ Zacatecas និងទីក្រុង Zacatecas អះអាងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយវៀតណាមរួមចំណែកជំរុញនិងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ