រដ្ឋាភិបាលថ្មីរបស់ប៉ូឡូញបានប្រតិបត្តិការជាផ្លូវការបន្ទាប់ពីបានឆ្លងកាត់ការបោះឆ្នោតទំនុកទុកចិត្ត

(VOVWORLD) - ដោយលើការប្តេជ្ញាចិត្តធ្វើឱ្យប៉ូឡូញក្លាយជាកន្លែងសក្ដិសមក្នុងការរស់នៅក្នុងអឺរ៉ុប នាយករដ្ឋមន្ត្រីលោក Mateusz Morawiecki និងរដ្ឋាភិបាលថ្មីរបស់លោកបានឆ្លងកាត់ការបោះឆ្នោតទំនុកទុកចិត្តនៅរដ្ឋសភាដើម្បីប្រតិបត្តិការងាររបស់ប្រទេសជាផ្លូវការក្នុងអាណត្តិ ៤ ឆ្នាំក្រោយការបោះឆ្នោតសកល។
រដ្ឋាភិបាលថ្មីរបស់ប៉ូឡូញបានប្រតិបត្តិការជាផ្លូវការបន្ទាប់ពីបានឆ្លងកាត់ការបោះឆ្នោតទំនុកទុកចិត្ត - ảnh 1 នាយករដ្ឋមន្ត្រីលោក Mateusz Morawiecki (រូបថត៖ PAP)

ថ្លែងទៅកាន់រដ្ឋសភា នាយករដ្ឋមន្ត្រីលោក Morawiecki បានអះអាងថា ការថែរក្សាការកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងគ្នាគឺជាគោលដៅសំខាន់នៃរដ្ឋាភិបាលថ្មី សំដៅនាំប៉ូឡូញជាជំហានៗអភិក្រមជិតនឹងកម្រិតជីវភាពរបស់បណ្តាប្រទេសអឺរ៉ុបខាងលិច ហើយធ្វើឱ្យប៉ូឡូញក្លាយជាកន្លែងសក្ដិសមក្នុងការរស់នៅក្នុងទ្វីបនេះ។ រដ្ឋាភិបាលនឹងបន្តបង្កើនអត្រាជាម្ចាស់ដើមទុននៅក្នុងសហគ្រាសរដ្ឋ សាមញ្ញបនីយកម្មប្រព័ន្ធពន្ធជាតិ ហើយគាំទ្រយ៉ាងសកម្មដល់សហគ្រាសធុនតូចនិងមធ្យម។

រដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សច្បាប់និងយុត្តិធម៌រួមទាំងក្រសួងចំនួន ២០ ដែលក្នុងនេះមានអតិតអ្នកធ្នាប់ធ្វើការពីរអាណត្តិមុន បានធ្វើពិធីសច្ចាប្រណិធាននៅវិមានប្រធានាធិបតីកាលពីថ្ងៃសុក្រសប្តាហ៍មុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ