រដ្ឋាភិបាលបារាំងស្វែងរកដំណោះស្រាយសម្រាប់វិបត្តិកូដកម្ម

(VOVWORLD) - កូដកម្មត្រូវបានធ្វើឡើងតាមកាអំពាវនាវរបស់សហជីពទាំងអស់នៅទូទាំងប្រទេសបារាំង។
រដ្ឋាភិបាលបារាំងស្វែងរកដំណោះស្រាយសម្រាប់វិបត្តិកូដកម្ម - ảnh 1 កូដកម្មត្រូវបានធ្វើឡើងតាមកាអំពាវនាវរបស់សហជីពទាំងអស់នៅទូទាំងប្រទេសបារាំង (រូបថត៖ VOV)

រដ្ឋាភិបាលបារាំងត្រូវបង្ខំចិត្តបន្តការចរចាជាមួយសហជីពដើម្បីដោះស្រាយវិបត្តិកូដកម្មនាពេលបច្ចុប្បន្ន បន្ទាប់ពីកូដកម្មទូទៅលើកទី ៣ កាលពីថ្ងៃទី ១៧ ខែធ្នូ បានទាក់ទាញប្រជាជនបារាំងជាងកន្លះលាននាក់។ កូដកម្មត្រូវបានធ្វើឡើងតាមកាអំពាវនាវរបស់សហជីពទាំងអស់នៅទូទាំងប្រទេសបារាំង។

នៅចំពោះមុនសម្ពាធមិនថយចុះពីកម្លាំងសហជីពនិងលទ្ធភាពគឺកូដកម្មនឹងបន្តប្រព្រឹត្តទៅក្នុងឱកាសបុណ្យណូអែលនិងបុណ្យចូលឆ្នាំថ្មី នាយករដ្ឋមន្ត្រីបារាំងលោក Édouard Philippe កាលពីថ្ងៃទី ១៨ ខែធ្នូ បានយល់ព្រមឲ្យរៀបចំកិច្ចពិភាក្សាមួយផ្សេងជាមួយតំណាងសហជីព។ គោលបំណងរបស់រដ្ឋាភិបាលបារាំងគឺជាបញ្ចុះបញ្ចូលសហជីពឱ្យបញ្ឈប់កូដកម្មបណ្ដោះអាសន្នក្នុងអំឡុងពេលបុណ្យណូអែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ សំដៅជួយប្រជាជនបារាំងអាចជួបជុំគ្រួសារនិងទៅវិស្សមកាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ