រដ្ឋាភិបាលវៀតណាមជានិច្ចកាលគោរពការពិគ្រោះយោបល់របស់អ្នកជំនាញការ ក្នុងការប្រតិបត្តិម៉ាក្រូសេដ្ឋកិច្ច

(VOVWORLD) - លោក Vuong Dinh Hue ឲ្យដឹងថា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចង់ផ្ទៀងស្ដាប់ក្រុមពិគ្រោះយោបល់អំពីសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រី ក្រុមផ្ដើមគំនិតច្នៃប្រឌិតវៀតណាម អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញការនានា សំដៅបន្តសុក្រិតនិងបំពេញបន្ថែមគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម។
រដ្ឋាភិបាលវៀតណាមជានិច្ចកាលគោរពការពិគ្រោះយោបល់របស់អ្នកជំនាញការ ក្នុងការប្រតិបត្តិម៉ាក្រូសេដ្ឋកិច្ច - ảnh 1 ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue (ខាងស្ដាំ) ទទួលជួបសាស្ត្រាចារ្យ Andreas Hauskrecht (រូបថត៖ chinhphu.vn)


រដ្ឋាភិបាលវៀតណាមជានិច្ចកាលគោរពការពិគ្រោះយោបល់របស់អ្នក ជំនាញការក្នុងការប្រតិបត្តិម៉ាក្រូសេដ្ឋកិច្ច។ នេះជាការអះអាងរបស់ឧបនាយក រដ្ឋមន្រ្តីលោក Vuong Dinh Hue ក្នុងជំនួបជាមួយសាស្ត្រាចារ្យ Andreas Hauskrecht ជាអ្នកជំនាញការហិរញ្ញវត្ថុសាធារណៈនៃមហាវិទ្យាល័យអាជីវកម្ម Kelley ចំណុះសកលវិទ្យាល័យ Indiana អាមេរិក នាថ្ងៃទី១៣ មីនា។

        លោក Vuong Dinh Hue ឲ្យដឹងថា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចង់ផ្ទៀងស្ដាប់ក្រុមពិគ្រោះយោបល់អំពីសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រី ក្រុមផ្ដើមគំនិតច្នៃប្រឌិតវៀតណាម អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញការនានា សំដៅបន្តសុក្រិតនិងបំពេញបន្ថែមគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម។ ដោយហេតុនេះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue មានគោល បំណងថា សាស្ត្រាចារ្យ Andreas Hauskrecht នឹងវាយតំលៃដោយបរានុម័ត ចំពោះស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម តាមនោះ ផ្ដល់អនុសាសន៍ស្ដីពី គោលនយោបាយហិរញ្ញវត្ថុ រូបិយវត្ថុ និងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ វៀតណាមនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ