រដ្ឋាភិបាលវៀតណាមតែងតែការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលតែងតែការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគ; ទន្ទឹមនឹងនោះ តែងតែបើកចំហ និងត្រៀមខ្លួនជាស្រេចដើម្បីស្តាប់មតិយោបល់និងការចែករំលែក សហគមន៍ធុរកិច្ចអាមេរិក។ 
រដ្ឋាភិបាលវៀតណាមតែងតែការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV)

នារសៀលថ្ងៃទី ២២ មីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) ក្នុងនោះមានសហគ្រាសឈានមុខគេរបស់អាមេរិក និងពិភពលោកដូចជា៖ ក្រុមហ៊ុន Netflix Inc ក្រុមហ៊ុន Boeing Apple, Coca-Cola, Pfizer, Abbott, Visa, Citibank, Meta, Ford, Fedex Express...ជាដើម។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលតែងតែការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគ; ទន្ទឹមនឹងនោះ តែងតែបើកចំហ និងត្រៀមខ្លួនជាស្រេចដើម្បីស្តាប់មតិយោបល់និងការចែករំលែក សហគមន៍ធុរកិច្ចអាមេរិក។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មអាមេរិកពង្រីកការវិនិយោគនៅវៀតណាម; ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃផលិតកម្មរបស់សហគ្រាសអាមេរិក។ ទន្ទឹមនឹងនោះ បានស្នើថា ភាគីទាំងពីរបន្តពិភាក្សាគ្នា ដើម្បីលុបបំបាត់ឧបសគ្គចំពោះផលិតកម្ម និងអាជីវកម្ម ព្រមទាំងកែលម្អបរិយាកាសវិនិយោគអាជីវកម្ម។ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យ USABC បន្តពង្រីកអាជីវកម្មវិនិយោគនៅវៀតណាម ដោយផ្តោត លើវិស័យដែលវៀតណាមមានតម្រូវការ និងអាជីវកម្ម USABC មានប្រៀបខ្លាំង អាស្រ័យហេតុនេះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាម។

តំណាងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងធុរកិច្ចអាមេរិកបានសម្តែងការជឿជាក់លើទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់វៀតណាមនាពេលខាងមុខ; ប្តេជ្ញាចិត្តវិនិយោគរយៈពេលវែងនៅវៀតណាម ជាពិសេសលើវិស័យ៖ ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពល ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្មរថយន្ត ឧស្សាហកម្មកម្សាន្ត ថែទាំសុខភាព ភស្តុភារ…ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ