រដ្ឋាភិបាលវៀតណាមបើកសម័យប្រជុំប្រចាំខែវិច្ឆិកា

រដ្ឋាភិបាលវៀតណាមបើកសម័យប្រជុំប្រចាំខែវិច្ឆិកា - ảnh 1
រដ្ឋាភិបាលវៀតណាមបើកសម័យប្រជុំប្រចាំខែវិច្ឆិកា


      (VOV)-នាថ្ងៃទី២៩វិច្ឆិកា នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្រ្តី Nguyen
Tan Dung បានធ្វើអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចំាខែវិច្ឆិកា។ បណ្តាសមាជិក រដ្ឋាភិបាលបានប្រមូលផ្តុំ ពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមខែវិច្ឆិកា និង រយៈពេល១១ខែនាឆ្នាំ២០១២ ទន្ទឹមនឹងនោះ ដាក់ចេញដំណោះស្រាយខំប្រឹង ប្រែងទទួលបានលទ្ធផលខ្ពស់បំផុតនៃបណ្តាគោលដៅអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម
ឆ្នាំ២០១២ និងរៀបចំផែនការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមឆ្នាំ២០១៣។ ថ្លែងមតិ
សន្និដ្ឋានសម័យប្រជុំ នាយករដ្ឋមន្ត្រី Nguyen Tan Dung សង្កត់ធ្ងន់ថា ត្រូវបន្ត អនុវត្តន៌ដោយព្រមៗគ្នារាល់ដំណោះស្រាយដែលបានដាក់ចេញ ខំប្រឹងប្រែង ទទួលបានលទ្ធផលខ្ពស់បំផុតរបស់បណ្តាគោលដៅអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម
ឆ្នាំ២០១២ និងកសាងផែនការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមឆ្នាំ២០១៣យ៉ាងជាក់
ស្តែង។ នាយករដ្ឋមន្រ្តី Nguyen Tan Dung ចាត់ទុកថា៖

        “ឥឡូវនេះធ្វើយ៉ាងម៉េចទីមួយគឺធនាគារត្រូវដោះស្រាយបំណូលអាក្រក់
ដោយការយកពីមូលនិធិទុកបំរងហានិភ័យដែលនាបច្ចុប្បន្នបណ្ដាសមមិត្តនៅ
មានប្រមាណ៦០ដល់៧០លានលានដុង។ បណ្ដាសមមិត្តត្រូវដោះស្រាយមុន។ ទី២គឺដោះស្រាយបានផ្នែកអចលនវត្ថុមួយអាចនាំចូលទីផ្សារបានពិសេសគឺផ្ទះ
នៅសង្គម។”

        ក៏ក្នុងសម័យប្រជុំនេះដែរបណ្ដាសមាជិករដ្ឋាភិបាលបានស្ដាប់និងផ្ដល់មតិ
អំពីគំរោងកែទម្រង់យន្តការរួមផ្សំក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចដំណាក់កាល
២០១២-២០២០ គំរោងមេរៀបចំឡើងវិញរចនាសម្ព័ន្ធសេដ្ឋកិច្ចផ្សាភ្ជាប់នឹង
ផ្លាស់ប្តូររូបសណ្ឋានកំណើនតាមទិសលើកកំពស់គុណភាពប្រសិទ្ធភាពនិង
សមត្ថភាពប្រគួតប្រជែងជាដើម៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ