រដ្ឋាភិបាលវៀតណាមមានការប្តេជ្ញាចិត្តខ្ពស់និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៥ ខែមេសានាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងរបស់រដ្ឋាភិបាល បន្ទាប់ពីត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៅសម័យប្រជុំលើកទី ១១ នៃរដ្ឋសភានីតិកាលទី ១៤។ អង្គប្រជុំនេះបានពិភាក្សាលើខ្លឹមសារសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តនាពេលខាងមុខ។

រដ្ឋាភិបាលវៀតណាមមានការប្តេជ្ញាចិត្តខ្ពស់និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VGP/Nhật Bắc

ថ្លែងនៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានមានប្រសាសន៍ថា ស្ថានភាពក្នុងប្រទេស ពិភពលោកនិងតំបន់នៅតែបន្តប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈមជាច្រើន។ ជាពិសេសជំងឺរាតត្បាតកូវីដ ១៩ កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញនិងមានហា និភ័យផ្ទុះឡើងវិញ។  ហេតុដូច្នេះ រដ្ឋាភិបាលនឹងពង្រឹងការធ្វើវិមជ្ឈការនិងវិសហមជ្ឈការក្នុងពេលតែមួយ ព្រមទាំងកំណត់យ៉ាងច្បាស់នូវទំនួលខុសត្រូវរបស់សមូហភាពនិងបុគ្គលដែលពាក់ព័ន្ធនឹងការត្រួតពិនិត្យ ការឃ្លាំមើលនិងការគ្រប់គ្រងអំណាច ក៏ដូចជាផ្តោតលើការដឹកនាំ ការកសាងនិងការកែលំអស្ថាប័នគោលនយោបាយយុទ្ធសាស្រ្តផងដែរ។

“ថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងសមាហរណកម្មអន្តរជាតិស៊ីជម្រៅសម្រាប់ការអភិវឌ្ឍ។ កៀរគរកម្លាំងសាមគ្គីមហាជនជាតិទាំងមូល គ្រប់គ្រងអតិផរណាឱ្យបានរឹងមាំដើម្បីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ប្រើប្រាស់ប្រភពធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិជាពិសេសប្រភពធនធានមនុស្ស។ ម្យ៉ាងវិញទៀត ត្រូវអនុវត្តឱ្យបានម៉ត់ចត់នូវគោលដៅភារកិច្ច ដោយផ្តោតលើការច្នៃប្រឌិតនិងកៀរគរប្រភពធនធានក្រៅរដ្ឋ”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh។

រដ្ឋាភិបាលវៀតណាមមានការប្តេជ្ញាចិត្តខ្ពស់និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VGP/Nhật Bắc)

អញ្ជើញផ្តល់អនុសាសន៍លើភារកិច្ចជាក់លាក់មួយចំនួននាពេលខាងមុខ លោកនាយករដ្ឋមន្រ្តី Pham Pham Chinh បានស្នើឱ្យក្រសួងនិងមូលដ្ឋាន អនុវត្តនិងចំណាយដើមទុនវិនិយោគ សាធារណៈតាមផែនការ។ ទន្ទឹមជាមួយគ្នានោះ ក្រសួងសុខាភិបាលបានបញ្ចប់ផែន ការជាបន្ទាន់ហើយអនុវត្ត “លិខិតឆ្លងដែនវ៉ាក់សាំង”យ៉ាង ឆាប់ៗខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ