រដ្ឋាភិបាលអង់គ្លេស​អះអាងថា​នឹង​មិនធ្វើសម្បទាន​ក្នុង​ការចរចា​ពាណិជ្ជកម្មិជាមួយ EU

(VOVWORLD) - ចក្រភពអង់គ្លេសមិនមានសំណូមពរពិសេសណា មួយឡើយក្នុងការចរចា ពោលគឺត្រឹមតែតែជាកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីប៉ុណ្ណោះ។
រដ្ឋាភិបាលអង់គ្លេស​អះអាងថា​នឹង​មិនធ្វើសម្បទាន​ក្នុង​ការចរចា​ពាណិជ្ជកម្មិជាមួយ EU - ảnh 1 ទង់ជាតិអង់គ្លេសនិងសហភាពអ៊ឺរ៉ុបនៅទីក្រុងឡុងប្រទេសអង់គ្លេសឲ (រូបថតៈ AFP / TTXVN)

នាថ្ងៃទី ១៤ ឧសភា បណ្ដារដ្ឋមន្ត្រីជួរមុខរបស់ នាយករដ្ឋ មន្រ្តីអង់គ្លេស លោក Boris Johnson បានឯកភាពគ្នាថា ប្រទេសនេះ នឹងមិនបោះបង់ ចោលសិទ្ធិរបស់ប្រទេសឯករាជ្យមួយ ដោយ ចុះញ៉មចំពោះរាល់សំណើររបស់ សហភាពអឺរ៉ុប (EU) នៅក្នុងការចរចាស្ដីពីទំនាក់ទំនងនាពេលអនាគតរវាងភាគីទាំងពីរឡើយ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយ រដ្ឋមន្ត្រីជួរមុខរបស់លោក Boris Johnson ត្រូវបានធ្វើបច្ចុប្បន្នភាពនូវស្ថានភាពរបស់អ្នកចរចា David Frost ។ លោក David Frost បានឲ្យដឹងថា៖ ចក្រភពអង់គ្លេសមិនមានសំណូមពរពិសេសណាមួយឡើយក្នុងការចរចា ពោលគឺត្រឹមតែតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប៉ុណ្ណោះ។

ក្នុងពេលនោះ ក្នុងការឆ្លើយសម្ភាសន៍សារព័ត៌មាន អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសបានឲ្យដឹងថា៖ “ គណៈរដ្ឋមន្រ្តីបានឯកភាពគ្នាថាយើងនឹងមិនយល់ស្របនឹងការទាមទារ ឱ្យយើងត្រូវបោះបង់ចោលសិទ្ធិរបស់ប្រទេសឯករាជ្យមួយឡើយ។ ជាពិសេសនៅពេលដែល EU បានបង្ហាញតាមរយៈកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយប្រទេសដទៃទៀតដូចជាកាណាដាថា ការដាក់កំហិតបែបនេះគឺមិនចាំបាច់ឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ