រដ្ឋាភិបាលអ៊ីរ៉ាក់ខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយអារម្មណ៍របស់បាតុករ

(VOVWORLD) - នាថ្ងៃទី ៥ ខែធ្នូ រដ្ឋសភាអ៊ីរ៉ាក់ បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីគណៈកម្មការរៀបចំការបោះឆ្នោតឯករាជ្យ (IHEC) ដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងសភា សំដៅបន្ធូរបន្ថយភាពតានតឹងដែល    បណ្តាលមកពីបាតុកម្មដែលប្រឆាំងនឹងរដ្ឋាភិបាល។
រដ្ឋាភិបាលអ៊ីរ៉ាក់ខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយអារម្មណ៍របស់បាតុករ - ảnh 1 រដ្ឋាភិបាលអ៊ីរ៉ាក់ខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយអារម្មណ៍របស់បាតុករ (AFP)

នៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានផ្សាយផ្ទាល់តាមទូរទស្សន៍បន្ទាប់ពីសម័យប្រជុំរដ្ឋសភា ប្រធានរដ្ឋសភាអ៊ីរ៉ាក់ លោក Mohammed al-Halbousi បានឲ្យដឹងថា សមាជិកសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី    គណៈកម្មាធិការរៀបចំការបោះឆ្នោត។ តាមនោះស្ថាប័ននេះនឹងស្ថិតក្រោមការគ្រប់គ្រងដោយក្រុមប្រឹក្សាមួយដែលមានសមាជិកចំនួន ៩ រូប។ ក្នុងចំណោមសមាជិកទាំងនេះ មានសមាជិកចំនួន ៧ រូបនឹងជាចៅក្រមតុលាការដែលនឹងត្រូវបានជ្រើសរើសដោយការបោះឆ្នោត ដើម្បីធានានូវតម្លាភាពហើយពីររូបទៀតនឹងត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារដ្ឋចំណុះក្រសួងយុត្តិធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ