រដ្ឋមន្ត្រីការពារជាតិអាមេរិកបំពេញទស្សនកិច្ចតំបន់ឈូងសមុទ្រពេក្យសំដៅ ជំរុញការគាំទ្រចំពោះអ៊ីរ៉ាក់

រដ្ឋមន្ត្រីការពារជាតិអាមេរិកបំពេញទស្សនកិច្ចតំបន់ឈូងសមុទ្រពេក្យសំដៅ ជំរុញការគាំទ្រចំពោះអ៊ីរ៉ាក់  - ảnh 1
រដ្ឋមន្ត្រីការពារជាតិអាមេរិកបំពេញទស្សនកិច្ចតំបន់ឈូងសមុទ្រពេក្យសំដៅ ជំរុញការគាំទ្រចំពោះអ៊ីរ៉ាក់ (Image: VNA)


(VOVworld) – នាថ្ងៃទី ១៦ មេសា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton
Carter បានទៅបំពេញទស្សនកិច្ចនៅសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) ក្នុងក្រប
 ខ័ណ្ឌដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រពេក្យក្នុងរយៈពេល ៦ ថ្ងៃសំដៅ
 ជំរុញការគាំទ្របរស់អាមេរិកចំពោះអ៊ីរ៉ាក់ប្រទេសកំពុងស្ថិតនៅពេលវេលា
សក្ខណៈសម្រេចក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស
 (IS)។ ថ្លែងមតិមុនពេលដំណើរទស្សនកិច្ចនៅអ៊ីរ៉ាក់​លោក Ashton Carter បាន
សង្កត់ធ្ងន់ថា៖ ការប្រយុទ្ធប្រឆាំងនឹង IS នៅអ៊ីរ៉ាក់ដណ្តើមបានជ័យជំនះដែរឬ
ទេគឺ អាស្រ័យដោយការចំរើនជឿនលឿនខាងនយោបាយនិងសេដ្ឋកិច្ចនៅ
ប្រទេសនេះ។ តាមលោក Carter ថា៖ ការសាកល្បងនាបច្ចុប្បន្នចំពោះអ៊ីរ៉ាក់
គឺការកសាងប្រទេសពហុជាតិ។ ដោយហេតុនេះ ការគាំទ្ររដ្ឋអំណាចរបស់
នាយករដ្ឋមន្ត្រី Haider al Abadi អនុវត្តភារកិច្ចនេះគឺសំខាន់ណាស់។​ តាម
គំរោង​រដ្ឋមន្ត្រីការពារជាតិអាមេរិកនឹងជួបធ្វើការជាមួយបណ្តាថ្នាក់ដឹកនាំ
ក្នុងតំបន់ ក្នុងនោះ មានព្រះមហាក្សត្រអារ៉ាប់ ប៊ីសាអូឌីត Salman និងព្រះ
អង្គម្ចាស់ UAE Mohammed bin Zayed al Nahyan។ លោកក៏ចូលរួមសន្និសីទ
កំពូលតំបន់ឈូងសមុទ្រពេក្យជាមួយប្រធានាធិបតីអាមេរិក លោក Barack
 Obama នៅទីក្រុង Riyadh នាថ្ងៃទី ២១ មេសា ខាងមុខនេះ ផងដែរ។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ