រដ្ឋមន្ត្រីការពារជាតិអាឡឺម៉ង់ត្រូវបានជ្រើសរើសចូលឈ្មោះក្នុងតំណែងជាប្រធានគណៈកម្មការអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ២ ខែកក្កដា នៅទីក្រុងព្រុចសែល (បែលហ្ស៊ិក) ថ្នាក់ដឹកនាំសហភាពអឺរ៉ុបទាំង ២៨ នាក់ បានឈានទៅដល់ការឯកភាពគ្នាលើបញ្ជីបេក្ខជនសំខាន់ៗក្នុងប្លុកនេះសម្រាប់អាណត្តិថ្មី។
រដ្ឋមន្ត្រីការពារជាតិអាឡឺម៉ង់ត្រូវបានជ្រើសរើសចូលឈ្មោះក្នុងតំណែងជាប្រធានគណៈកម្មការអឺរ៉ុប - ảnh 1 រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Ursula von der Leyen

ក្នុងនោះរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Ursula von der Leyen ត្រូវបានគេណែនាំឱ្យធ្វើជាប្រធានគណៈកម្មការអឺរ៉ុប។ យោងតាមកិច្ចព្រមព្រៀងនេះនាយករដ្ឋមន្ត្រីបែលហ្សិកលោក Charles Michel នឹងកាន់តំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុប រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញលោក Josep Borrell នឹងកាន់តំណែងជាតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខនិកិច្ចការបរទេស រីឯអគ្គនាយកមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF)លោកស្រី Christine Lagarde កាន់តំណែងជាប្រធានធនាគារកណ្តាលអឺរ៉ុប (ECB)។ ប្រសិនបើត្រូវបានសភាអឺរ៉ុបបោះឆ្នោតផ្តល់សច្ចាប័ននៅក្នុងសម័យប្រជុំខាងមុខនេះ លោកស្រី Ursula von der Leyen នឹងកាន់តំណែងជាប្រធានគណៈកម្មការ         អឺរ៉ុបជំនួសឲ្យលោក Jean-Claude Juncker សំរាប់អាណត្តិ ២០១៩-២០១៤ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០១៩ ហើយក្លាយទៅស្ត្រីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដែលកាន់តំណែងប្រធានគណៈកម្មការអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ