រដ្ឋមន្ត្រីក្រសួងការបរទេសដាណឺម៉ាកទៅបំពេញទស្សនកិច្ចនៅបណ្ដាខេត្តនៅភាគខាងត្បូងវៀតណាម

រដ្ឋមន្ត្រីក្រសួងការបរទេសដាណឺម៉ាកទៅបំពេញទស្សនកិច្ចនៅបណ្ដាខេត្តនៅភាគខាងត្បូងវៀតណាម - ảnh 1
រដ្ឋមន្ត្រីក្រសួងការបរទេសដាណឺម៉ាកទៅបំពេញទស្សនកិច្ចនៅបណ្ដាខេត្តនៅភាគខាងត្បូងវៀតណាម

(VOV)_ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម តាមសេចក្ដីអញ្ជើញ​របស់ឧប
នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ​Pham Binh Minh
នារសៀលថ្ងៃទី១២ តុលា រដ្ឋមន្ត្រីក្រសួងការបរទេស​ដាណឺម៉ាក​ លោក Kristian Jensen 
បានមកបំពេញទស្សនកិច្ចនៅទីក្រុង​ហូជីមិញ។ ​ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Kristian Jensen  អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ
 លោក Le Thanh Liem បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកនេះ និងចាត់
ទុក​ដំណើរ​ទស្សនកិច្ចលើកនេះ នឹងជំរុញខ្លាំង ទំនាក់ទំនងសហប្រតិបត្តិការ រវាងដា
ណឺម៉ាកជាមួយទីក្រុងហូជីមិញ។ រដ្ឋមន្ត្រី​ លោក Kristian Jensen បានអោយដឹងថា៖ ​អង្គ
ភាពអាជីវកម្មដាណឺម៉ាក មានគោលបំណងជំរុញវិនិយោគ និងត្រៀមខ្លួនជាស្រេចចែក
រំលែកបទពិសោធន៍ជាមួយទីក្រុងហូជីមិញ អំពីការកសាងនគរ អភិវឌ្ឍន៍និរន្តរភាព
 កែលំអរបរិយាកាស និងលើកកំពស់គុណភាពជីវភាពរស់នៅសំរាប់ប្រជាជន៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ