រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចំានៅវៀតណាម

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចំានៅវៀតណាម - ảnh 1
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតអា មេរិកប្រចំានៅវៀតណាមលោក Ted Osius


(VOVworld)-ក្នុងការជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ
វៀតណាម លោក Ted Osius នាថ្ងៃទី១៨ឧសភានៅទីក្រុងហាណូយ ឧត្តមសេនីយ៍
ឯករដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម​លោក To Lam បានសម្តែងក្តី​សោមនស្ស
រីករាយចំពោះទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាមជាមួយអាមេរិកនាពេល
កន្លងទៅដែលបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរពីមួយថ្ងៃទៅ មួយថ្ងៃ។
ទន្ទឹមជាមួយគ្នានោះ​ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងនគរបាល វៀត
ណាមជាមួយស្ថាប័នទាក់ទិននានារបស់អាមេរិកមានការបោះជំហានយ៉ាងសកម្ម ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។​លោក To Lam មាន​បំណងថា
នាពេលខាងមុខ ឯកអគ្គរដ្ឋទូត Ted Osius នឹងបន្តមានការរួមចំណែក​យ៉ាងសកម្ម
ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ច សហប្រ
តិបត្តិការប្រកបដោយប្រសិទ្ធិភាពរវាងស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាម
ជាមួយអាមេរិក ដើម្បីសន្តិភាព ស្ថិរភាព​ កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុង
តំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ