រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកលោក Daniel Kritenbrink

(VOVWORLD) - លោករដ្ឋមន្រ្តី To Lam មានគោលបំណងថា នាពេលខាងមុខ អាមេរិកនឹងជួយឧបត្ថម្ភដល់ប្រជាជនវៀតណាមក្នុងបញ្ហាវ៉ាក់សាំងបង្ការ កូវីដ ១៩ ព្រមទាំងសហប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀតណាមក្នុងការផ្ទេរប្រគល់បច្ចេកវិទ្យា និងការផលិតវ៉ាក់សាំងផងដែរ។
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកលោក Daniel Kritenbrink - ảnh 1លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម (ខាងស្ដាំ) ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ វៀតណាម លោក Daniel Kritenbrink។ (រូបថត៖ cand.vn)
នារសៀលថ្ងៃទី១៣ មេសា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ វៀតណាម លោក Daniel Kritenbrink ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់ អាណត្តិបេសកកម្មការទូតនៅវៀតណាម។ នៅទីនេះ លោករដ្ឋមន្រ្តី To Lam បាន សង្កត់ធ្ងន់ថា វៀតណាមមានគោលបំណងបន្តជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុង ជ្រោយជាមួយអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យភាព អធិបតេយ្យ ភាព បូរណភាពដែនដី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ចូលរួម ចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅតំបន់ និងលើពិភពលោក។ លោករដ្ឋមន្រ្តី To Lam មានគោលបំណងថា នាពេលខាងមុខ អាមេរិកនឹងជួយឧបត្ថម្ភដល់ប្រជាជន វៀតណាមក្នុងបញ្ហាវ៉ាក់សាំងបង្ការ កូវីដ ១៩ ព្រមទាំងសហប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀតណាមក្នុងការផ្ទេរប្រគល់បច្ចេកវិទ្យា និងការផលិតវ៉ាក់សាំងផងដែរ។ ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink បានបញ្ជាក់ថា នាពេលខាងមុខ ក្នុងតំណែងការងារថ្មី ខ្លួននឹងបន្តជាស្ពាន តភ្ជាប់ ដែលចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស ទាំងពីរនិយាយរួម រវាងស្ថាប័នពាក់ព័ន្ធនានារបស់អាមេរិកជាមួយក្រសួងនគរបាល វៀតណាមនិយាយដោយឡែក ឲ្យមានការរីកចម្រើនកាន់តែស៊ីជម្រៅនិងប្រកបដោយ ប្រសិទ្ធភាពដូចនឹងគោលបំណងរបស់ភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ