រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងទូរគមនាគមន៍ជប៉ុនទៅបំពេញទស្សនានៅវិហារ Yasukuni


រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងទូរគមនាគមន៍ជប៉ុនទៅបំពេញទស្សនានៅវិហារ Yasukuni  - ảnh 1
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងទូរគមនាគមន៍ជប៉ុនទៅបំពេញទស្សនានៅវិហារ Yasukuni (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ១២ មេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងទូរគមនាគមន៍
ជប៉ុន លោក Yoshitaka Shindo បានទៅបំពេញទស្សនានៅវិហារ Yasukuni នៅ
រដ្ឋធានីតូក្យូ។ ឆ្លើយសំភាសរបស់ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo លោក
Shindo បានលើកច្បាស់ថា​៖ នេះគឺជាដំណើរទស្សនកិច្ចមានចរិតលក្ខណៈបុគ្គល និងលោកមានសិទ្ធិសម្រេច។ ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មាន Jiji Press
បានឲ្យដឹងថា៖ លោក Shindo បានបដិសេធលទ្ធភាពបង្កការខ្វែងគំនិតការទូត ដែលដំណើរទស្សនានេះអាចកើតមានឡើង ហើយអះអាងថា៖ ការទៅធ្វើ
សការៈបូជាទាហានដែលបានបាត់បង់ជីវិតនៅសង្គ្រាមគឺជាសកម្មភាពធម្មតា
នៅប្រទេសនិមួយៗ។ ប៉ុន្តែ កាយវិការនេះរបស់ជប៉ុនបានប្រឈមមុខនឹង
ប្រតិកម្មយ៉ាងខ្លាំងក្លារបស់ចិននិងកូរ៉េខាងត្បូង។ ក្នុងសេចក្តីថ្លែងការដែលត្រូវ
បាន​នាំចេញនាថ្ងៃដ៏ដែល អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hung Lei
បានលើកច្បាស់ថា៖ ដំណើរទស្សនារបស់លោក Shindo បានបង្ហាញជាថ្មីម្តង ទៀតទស្សនៈខុសឆ្គងរបស់ជប៉ុនអំពីប្រវត្តិសាស្ត្រ។ រីឯខ្លួនវិញ កូរ៉េខាងត្បូង
បាន រិះគន់ដំណើរទស្សនានេះរបស់លោក​ Shindo​ ហើយហៅកាយវិការនេះ
គឺជាការសកល្បងចំពោះប្រទេសជិតខាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ