រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល Pham Vu Luan ឆ្លើយសំនួរសួរដេញដោល

រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល Pham Vu Luan ឆ្លើយសំនួរសួរដេញដោល - ảnh 1
រូបថតៈ VGP/Nhật Bắc


(VOVworld)-នាថ្ងៃទី១២មិថុនា រដ្ឋមន្ត្រីអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក
Pham Vu Luan បានឆ្លើយសំនួរសួរដេញដោលរបស់សមាជិកសភា ស្តីអំពី វិធាន
ការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋសភាក្នុងការផ្លាស់ប្តូថ្មីកម្មវិធី សៀវភៅ អប់រំ
ចំណេះទូទៅនិងការផ្លាស់ប្តូរវិធីសាស្រ្តរៀបចំការប្រឡងជាតិ។ លោក Pham VuLuan បាន
សង្កត់ធ្ងន់ថា៖

        “សៀវភៅសិក្សាអប់រំចំណេះទូទៅថ្មីតាមស្មារតីគឺផ្លាស់ប្តូរប៉ុន្តែនៅរក្សាសមិទ្ធិ
និងអ្វីៗ ល្អបំផុតដែលទទួលស្គាល់តាមការពិតជាក់ស្តែង។ សៀវភៅសិក្សាអប់រំថ្មី
បានបំពេញបន្ថែម សុក្រិដ្ឋខ្លឹមសារនៅខ្វះខាត និងលុបចោលអ្វីមិនសមស្រប”។

        លោក Pham Vu Luan ក៏បានឆ្លើយការសួរដេញដោលអំពីការវាយតម្លៃ សិស្សសាលាបឋមសិក្សាឆ្នាំ២០១៥ រាល់ការសាកល្បងនិងវិធានការធានា
អនុវត្ត ស្ថិរភាពវិធានការនេះនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ