រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកសង្ឃឹមថានឹងបន្តកិច្ចចរចាជាមួយកូរ៉េខាង ជើងឆាប់ៗ

(VOVWORLD) -ទាក់ទងនឹងផែនការរៀបចំកិច្ចប្រជុំកំពូលលើកទី ៣ រវាងថ្នាក់ដឹកនាំអាមេរិក លោក Donal Trump ជាមួយកូរ៉េខាងជើងនោះលោក Pompeo បានឲ្យដឹងថា នាបច្ចុប្បន្ននេះ គ្មានអ្វីបានពិភាក្សាផងដែរ។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកសង្ឃឹមថានឹងបន្តកិច្ចចរចាជាមួយកូរ៉េខាង ជើងឆាប់ៗ - ảnh 1 រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo (រូបថត៖ vnanet.vn)

នាថ្ងៃទី ២៨ ខែកក្កដា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានថ្លែងសុន្ទកថា ដោយសម្ដែងក្ដីសង្ឈឹមថា កិច្ចចរចាថ្នាក់មន្ត្រីជំនាញជាមួយកូរ៉េខាងជើងនឹងត្រូវបានតភ្ជាប់ឡើងវិញ។ លោក Pompeo ក៏បានចែករំលែកថា លោកនឹងទន្ទឹងរង់ចាំរាល់“ ដំណោះស្រាយមានការច្នៃប្រឌិត” ដើម្បីបំបែកភាពជាប់គាំងនាពេលបច្ចុប្បន្ន ដែលទាក់ទងនឹងការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដើម្បីជាថ្នូរនឹងការលុបចោលបទដាក់ទណ្ឌកម្ម។ ទាក់ទងនឹងផែនការរៀបចំកិច្ចប្រជុំកំពូលលើកទី ៣ រវាងថ្នាក់ដឹកនាំអាមេរិក លោក Donal Trump ជាមួយកូរ៉េខាងជើងនោះលោក Pompeo បានឲ្យដឹងថា នាបច្ចុប្បន្ននេះ គ្មានអ្វីបានពិភាក្សាផងដែរ។

បណ្ដាកិច្ចចរចានុយក្លេអ៊ែរបានជាប់គាំងបន្ទាប់ពីជំនួបកំពូលលើកទី ២ រវាងប្រធានាធិបតីអាមេរិក លោក Donal Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើងបានបិទបញ្ចប់ ដោយមិនទទួលបានកិច្ចព្រមព្រៀងណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ