រដ្ឋមន្រ្តីការពារជាតិអាមេរិកចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅទ្វីបអាស៊ីចាប់តាំងពីថ្ងៃទី១៥ មីនា

(VOVWORLD) - នេះជាដំណើរទស្សនកិច្ចនៅឯបរទេសដើមដំបូងរបស់លោក Austin ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិអាមេរិក។

នាថ្ងៃទី១៣ មីនា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសពីដំណើរទស្សនកិច្ចជាផ្លូវការនៅទ្វីបអាស៊ីដើម្បីជំរុញកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសសម្ព័ន្ធមិត្តនានារបស់វ៉ាស៊ីនតោន។

នេះជាដំណើរទស្សនកិច្ចនៅឯបរទេសដើមដំបូងរបស់លោក Austin ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិអាមេរិក។ លោកគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោករដ្ឋមន្រ្តី Austin បានបញ្ជាក់ច្បាស់ថា ដំណើរទស្សនកិច្ចលើកនេះគឺសំដៅបង្កើនទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តនិងដៃគូនានា ក៏ដូចជាលើកកំពស់សមត្ថភាពនិងផែនការប្រតិបត្តិជាមួយសម្ព័ន្ធមិត្តផងដែរ។ យោងតាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ដំណើរទស្សនកិច្ចទៅកាន់ជប៉ុននិងកូរ៉េខាងត្បូងរបស់លោករដ្ឋមន្រ្តីការពារជាតិអាមេរិក នឹងអូសបន្លាយចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ មីនា ខណៈដែលមិនទាន់មានព័ត៌មានស្ដីពីពេលវេលានៃដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌាឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ