រដ្ឋមន្រ្តីការពារប្រទេស Ngo Xuan Lich ទទួលជួបលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិសហព័ន្ធរុស្ស៊ី

(VOVWORLD) - ទំនាក់ទំនងមិត្តភាពប្រពៃណីនិងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុង ជ្រោយរវាងវៀតណាមនិងរុស្ស៊ីកំពុងអភិវឌ្ឍន៍កាន់តែល្អប្រសើរលើគ្រប់វិស័យ ក្នុងនោះមានកិច្ចសហប្រតិបតិ្តការសន្តិសុខការពារជាតិ។
រដ្ឋមន្រ្តីការពារប្រទេស Ngo Xuan Lich ទទួលជួបលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិសហព័ន្ធរុស្ស៊ី - ảnh 1រដ្ឋមន្រ្តីការពារប្រទេស Ngo Xuan Lich ទទួលជួបលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិសហព័ន្ធរុស្ស៊ី Nikolai Patrushev (រូបថត៖quandoinhandan)

(VOVworld) - នៅជំនួបសន្ទនាជាមួយ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ សហព័ន្ធរុស្ស៊ី Nikolai Patrushev នាថ្ងៃទី២៥ កក្កដា នៅរដ្ឋធានីហាណូយនោះ នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីការពារប្រទេសវៀតណាមលោក Ngo Xuan Lich បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពប្រពៃណីនិងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុង ជ្រោយរវាងវៀតណាមនិងរុស្ស៊ីកំពុងអភិវឌ្ឍន៍កាន់តែល្អប្រសើរលើគ្រប់វិស័យ ក្នុងនោះមានកិច្ចសហប្រតិបតិ្តការសន្តិសុខការពារជាតិ។

        រីឯខ្លួនវិញ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិសហព័ន្ធរុស្ស៊ី Nikolai Patrushev ក៏សំដែងជំនឿជាក់ថា នាពេលខាងមុខ ទំនាក់ទំនងរវាងប្រទេសទាំង ពីរនឹងបន្តអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅ ជាពិសេសលើវិស័យការពារជាតិ តាមស្មារតី នៃអនុស្សរណៈយោគយល់រវាងក្រសួងការពារប្រទេសវៀតណាមនិងសហព័ន្ធ រុស្ស៊ីដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣នោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ