រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមជួបចរចារជាមួយរដ្ឋមន្រ្តីក្រសួងកម្លាំងប្រដាប់អាវុធប្រជាជនកូរ៉េខាង

រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមជួបចរចារជាមួយរដ្ឋមន្រ្តីក្រសួងកម្លាំងប្រដាប់អាវុធប្រជាជនកូរ៉េខាង - ảnh 1
រដ្ឋមន្រ្តីការពារប្រទេសវៀតណាម Phung Quang Thanh (ខាងស្ដាំ)និងរដ្ឋមន្រ្តីកម្លាំងប្រដាប់អាវុធប្រជាជនកូរ៉េខាងជើង Pak Yong Sik

(VOVworld) - តាមសេចក្ដីអញ្ជើញរបស់នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋ
មន្រ្តីការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Pak Yong Sik រដ្ឋមន្រ្តីក្រសួង
កម្លាំងប្រដាប់អាវុធប្រជាជនសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត (ស.ប.ប)
កូរ៉េបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់មកបំពេញទស្សនកិច្ច មិត្តភាពនៅវៀត
ណាមចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ វិច្ឆិកា។ នាព្រឹកថ្ងៃទី២៧ វិច្ឆិកា ភាគីទាំងពីបាន
ដំណើរការជំនួបចរចារនៅរដ្ឋធានី ហាណូយ។នៅទីនេះ រដ្ឋមន្រ្តីទាំងពីររូបបានអះ
អាងនូវការគោរពនិងគោល បំណងពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃ
ណីរវាងប្រទេសទាំងពីរ សំដៅឆ្លើយតបនឹងផលប្រយោជន៍របស់ប្រជាជននៃប្រ
ទេសទាំងពីរ រួមចំណែក ក្នុងសនិ្តភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាព
នៅតំបន់។ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរមតិអំពីបញ្ហាមួយចំនួនដែលយកចិត្តទុកដាក់
ដូចគ្នានិងរលឹកឡើង វិញនូវលទ្ធផលសហប្រតិបតិ្តការរវាងកងទ័ពនៃប្រទេសទាំង
ពីរនាពេលកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ