រដ្ឋមន្រ្តីក្រសួងមហាផ្ទៃវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅសហព័ន្ធរុស្ស៊ី

(VOVWORLD) - នៅក្នុងជំនួបជាមួយឧបការីប្រធានាធិបតីរុស្ស៊ីលោក Anatoly Seryshev នៅ ខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ីកាលពីព្រឹកថ្ងៃទី៧ ខែសីហា រដ្ឋមន្រ្តីលោក Le Vinh Tan បានសម្ដែងនូវគោលបំណងថា ខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ីនឹងបន្ត ចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍ជាមួយក្រសួងមហាផ្ទៃវៀតណាម តាមនោះរួម ចំណែកជំរុញទំនាក់ទំនងសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង ប្រទេសទាំងពីរអោយកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅសហព័ន្ធរុស្ស៊ី - ảnh 1 ទិដ្ឋភាពនៅជំនួបធ្វើការរវាងភាគីទាំងពីរនៅខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ី (រូបថត៖ TTXVN)

  លោក Le Vinh Tan សមាជិកមជ្ឈឹមបក្ស រដ្ឋមន្រ្តីក្រសួងមហាផ្ទៃវៀតណាម ដឹកនាំគណៈប្រតិភូនៃក្រសួងមហាផ្ទៃកំពុងមានដំណើរទស្សនកិច្ចការងារនៅរុស្ស៊ីចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១០ ខែសីហា សំដៅជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគីលើ វិស័យប័ណ្ណសារផ្ទុកបម្រុង ការងារផ្ទៃក្នុង រៀបចំក្បាលម៉ាស៊ីនគ្រប់គ្រងរដ្ឋនិងសេវាសាធារណៈ។

        នៅក្នុងជំនួបជាមួយឧបការីប្រធានាធិបតីរុស្ស៊ីលោក Anatoly Seryshev នៅ ខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ីកាលពីព្រឹកថ្ងៃទី៧ ខែសីហា រដ្ឋមន្រ្តីលោក Le Vinh Tan បានសម្ដែងនូវគោល បំណងថា ខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ីនឹងបន្ត ចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍ជាមួយក្រសួងមហាផ្ទៃវៀតណាម តាមនោះរួម ចំណែកជំរុញទំនាក់ទំនងសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង ប្រទេសទាំងពីរអោយកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។

        មុននោះ គណៈប្រតិភូនៃក្រសួងមហាផ្ទៃវៀតណាមដឹកនាំដោយរដ្ឋមន្រ្តី លោក Le Vinh Tan បានជួបធ្វើការជាមួយលោក Andrei Artizov អ្នកដឹកនាំ ស្ថាប័នប័ណ្ណសារសហព័ន្ធរុស្ស៊ី ហើយធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើផែន ការសហប្រតិបតិ្តការដំណាក់កាល២០១៩-២០២២រវាងនាយកដ្ឋានប័ណ្ណសារ និងផ្ទុកបម្រុងរដ្ឋ ជាមួយស្ថាប័នផ្ទុកបម្រុងរុស្ស៊ី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ