រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក- ខឿនសេដ្ឋកិច្ចលេខ ១ លើពិភពលោកនៅតែស្ថិតក្នុងចំណុចភ្លឺស្វាងដដែល

(VOVWORLD) -  នៅថ្ងៃទី ៩ ខែកញ្ញា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steve Mnuchin  បានអះអាងថាសេដ្ឋកិច្ចប្រទេសនេះមិនរងផលប៉ះពាល់ទេ បន្ទាប់ពីភាពតានតឹងពាណិជ្ជកម្មជាមួយប្រទេសចិនក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅ។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក- ខឿនសេដ្ឋកិច្ចលេខ ១ លើពិភពលោកនៅតែស្ថិតក្នុងចំណុចភ្លឺស្វាងដដែល - ảnh 1 រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steve Mnuchin (រូបថត៖ TTXVN)

ឆ្លើយសំនួរក្នុងបទសម្ភាសន៍ជាមួយ Fox Business លោក Mnuchin បានវាយតម្លៃថាកំណើនសេដ្ឋកិច្ចនៅប្រទេសចិននិងអឺរ៉ុបត្រូវបានយឺតយាវឡើងវិញ ប៉ុន្តែសេដ្ឋកិច្ចអាមេរិកនៅតែស្ថិតក្នុងសភាពភ្លឺស្វាង ហើយមិនទទួលរងផលប៉ះពាល់អ្វីឡើយសោះ។ លោកបានបន្តថា គណៈប្រតិភូចិនដែលនឹងមកបំពេញទស្សនកិច្ចនៅអាមេរិកនាពេលខាងមុខ គឺជាសញ្ញាមួយដែលបង្ហាញថាទីក្រុងប៉េកាំងមាន    បំណងចង់ចរចាគ្នាផងដែរ។ មុននេះនា ថ្ងៃទី ៥ ខែកញ្ញា ចិននិងអាមេរិកបាន    ឯកភាពគ្នាចរចាគ្នាអំពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាន់ខ្ពស់លើកទី ១៣ នៅដើមខែតុលាខាងមុខនេះនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីកិច្ចសន្ទនាតាមតាមទូរស័ព្ទរវាងឧបនាយករដ្ឋមន្ត្រីចិនលោក Liu He និងតំណាងពាណិជ្ជកម្មអាមេរិក Robert Lighthizer រួមជាមួយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin ។ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ភាគីទាំងពីរបានឯកភាពចាត់វិធានការជាក់ស្តែងដើម្បីបង្កលក្ខណៈងាយស្រួលក្នុងជម្រុញការពិគ្រោះយោបល់ទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ