រដ្ឋមន្រ្តីនៃរដ្ឋាភិបាលគុយវ៉ែតសុំលាលេងពីដំណែង

រដ្ឋមន្រ្តីនៃរដ្ឋាភិបាលគុយវ៉ែតសុំលាលេងពីដំណែង - ảnh 1
នាយករដ្ឋមន្រ្តី Jaber al-Mubarak-Sabah (រូបថតៈReuters)


(VOVworld)-ប្រធានរដ្ឋសភាគុយវ៉ែតលោក Marzouq al-Ghanim នាថ្ងៃទី២៣ធ្នូឲ្យ
ដឹងថា បណ្តារដ្ឋមន្រ្តីនៃរដ្ឋាភិបាលរបស់ប្រទេសនេះបានដាក់ពាក្យសុំលាលេងពីដំ
ណែង ជូននាយករដ្ឋមន្រ្តី Jaber al-Mubarak-Sabah សំដៅបើកផ្លូវឲ្យការកែទម្រង់
គណៈរដ្ឋមន្រ្តីនៃប្រទេសឈូងសមុទ្រនេះ។ ពាក្សសុំលាលេងពីដំណែងត្រូវបាន
នាំចេញ១ថ្ងៃមុននឹងការបោះឆ្នោតទំនុកទុកចិត្ត ចំពោះរដ្ឋមន្រ្តីក្រសួងផែនការនិង
អភិវឌ្ឍន៌លោក Rola Dashti ហើយត្រូវបានចាត់ ទុកជាកាយវិការ១សំដៅជៀស
វាងជំលោះជាមួយរដ្ឋសភាគុយវ៉ែត។ រដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាគណៈរដ្ឋមន្រ្តីលោក
Mohammed al-Abdullah Al-Sabab ក៏បានអះអាងដែរថា ពាក្សសុំលាលេងពីដំ
ណែងក៏បានថ្វាយព្រះមហាក្សក្រគុយ វែត ដើម្បីព្រះអង្គសម្រេចអ្វីដែលល្អបំផុត
សម្រាប់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ