រដ្ឋសភាជប៉ុនអនុម័តលើក្រមច្បាប់បំពេញបែបបទអំពី CPTPP

(VOVWORLD) -នាថ្ងៃទី ២៩ មិថុនា រដ្ឋសភាជប៉ុនបានផ្ដល់សច្ចប័នលើក្រមច្បាប់ ដើម្បីបំពេញបែបបទនៅក្នុងស្រុក មុននឹងអនុម័តលើកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូ អន្តរបាស៊ីហ្វិក (CPTPP)។
រដ្ឋសភាជប៉ុនអនុម័តលើក្រមច្បាប់បំពេញបែបបទអំពី CPTPP - ảnh 1(AFP/TTXVN)  

យោងតាមទីភ្នាក់ងារព័ត៌មាន Kyodo បានឲ្យដឹងថា៖ កាយរិការនេះគឺជាគ្រឹះស្ថានសម្រាប់ជប៉ុនសម្រេចរួចរាល់បែបបទនៅក្នុងស្រុកនាដើមខែកក្កដាខាងមុខ។ រដ្ឋាភិបាលជប៉ុនមានក្ដីសង្ឈឹមអំពីការសម្រេចរួចរាល់នូវរាល់បែបបទក្នុងស្រុក អំពីការអនុម័តលើ CPTPP សំដៅបើកផ្លូវឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះចូលជាធរមាននាឆ្នាំនេះ ក្នុងកាលៈទេសៈកើនឡើងនេះការព្រួយបារម្ភអំពី គោលនយោបាយរបស់ ប្រធានាធិបតីអាមេរិក លោក Donald Trump និងគ្រោះថ្នាក់សង្គ្រាមពាណិជ្ជកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ