រដ្ឋសភាថ្មីរបស់អ៊ីស្រាអែលបានស្បថចូលកាន់តំណែង

(VOVWORLD) -  នារសៀលថ្ងៃទី ៣ ខែតុលា សមាជិកសភាអ៊ីស្រាអែលបានស្បថចូលកាន់តំណែងនៅក្នុងរដ្ឋសភា (Knesset) នីតិកាលថ្មី។ ពិធីនេះបានធ្វើឡើងនៅក្នុងបរិបទដែលអ៊ីស្រាអែលមិនទាន់បានបង្កើតរដ្ឋាភិបាលថ្មីនៅឡើយទេ។

អ៊ីស្រាអែលទើបតែឆ្លងកាត់ការបោះឆ្នោតលើកទី ២ ក្នុងឆ្នាំនេះ ដោយមិនទទួលបានលទ្ធផលគឺបង្កើតរដ្ឋាភិបាលថ្មី ដោយសារតែការជាប់គាំងនយោបាយដ៏ពិបាកដោះស្រាយ។  ព្រឹត្តិការណ៍នេះ ក៏ត្រូវបានគ្របដណ្តប់ដោយសវនាការជាច្រើនស្តីពីការចោទប្រកាន់ពីអំពើពុករលួយប្រឆាំងនឹងនាយករដ្ឋមន្រ្តី Benjamin Natanyahu។ រហូតមកដល់ពេលនេះ លោកនាយករដ្ឋមន្រ្តី Nentayahu តែងតែបដិសេធរាល់ទង្វើខុសឆ្គង់និងបដិសេធរាល់ការចោទប្រកាន់នានាដោយចាត់ទុកថា នេះជាឧបាយកលនយោ បាយដើម្បីផ្តួលរូបលោក។

សភាអ៊ីស្រាអែលអាណត្តិមុនគឺជាសភាខ្លីបំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺត្រឹមតែអូសបន្លាយរយៈពេលតែជាង ៤ ខែមុនពេលការរំលាយប៉ុណ្ណោះ។ មជ្ឈដ្ឋានអ្នកជំនាញបានចាត់ទុកថា ទំនងជាស្ថានភាពនេះនឹងកើតឡើងម្តងទៀតក្នុ ងអាណត្តិនេះ ខណៈពេលដែល ក្នុងការបោះឆ្នោតកាលពីខែមុន ឋានៈនយោបាយរបស់លោកនាយករដ្ឋមន្រ្តី Netanyahu កាន់តែចុះខ្សោយដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ