រដ្ឋសភាពិភាក្សាពីការបង្ការប្រឆាំងឧក្រិដ្ឋកម្មនិងអំពើពុករលួយ

(VOVWORLD) -  នាថ្ងៃទី ២៦ ខែតុលា រដ្ឋសភាបានផ្ទៀងស្តាប់និងពិភាក្សាតាមអនឡាញ លើរបាយការណ៍ការងារនិងរបាយការណ៍ពិនិត្យ របស់ប្រធានចៅក្រមតុលាការកំពូលប្រជាជនប្រធានអយ្យការប្រជាជនកំពូល និងការងារបង្ការប្រឆាំងនឹងបទល្មើស ក៏ដូចជាការរំលោភច្បាប់និងការអនុវត្តការវិនិច្ឆ័យ រួមទាំងការងារបង្ការប្រឆាំងអំពើពុករលួយ ឆ្នាំ ២០២០ ទៀតផង។

រដ្ឋសភាពិភាក្សាពីការបង្ការប្រឆាំងឧក្រិដ្ឋកម្មនិងអំពើពុករលួយ - ảnh 1 អគ្គអធិការកិច្ចរដ្ឋាភិបាល លោក Le Minh Khai បង្ហាញរបាយការណ៍អំពីការបង្ការនិងប្រយុទ្ធប្រឆាំងអំពើពុកលុយឆ្នាំ ២០២០ (រូបថត៖ TTXVN)

យោងតាមរបាយការណ៍ របស់រដ្ឋាភិ បាល ជាមួយការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ចាប់តាំងពីការចាប់ផ្តើមដើមអាណត្តិ មហាសន្និបាតលើកទី ១២ របស់បក្ស រហូតមកដល់ពេលនេះ ការងារប្រឆាំងអំពើពុករលួយឆ្នាំ ២០២០ បន្តធ្វើមានការបោះជំហានយ៉ាងខ្លាំងក្លា ហើយទទួលបានលទ្ធផលសំខាន់ៗ គួរឲ្យកត់ សម្គាល់។ តាមនោះ អំពើពុករលួយត្រូវបានកំណត់ ហើយមាននិន្នាការថយចុះ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាស្ថេរភាពនយោបាយ បម្រើដល់ការអភិ វឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់កិត្យានុភាពរបស់វៀតណាមនៅ លើ ឆាកអន្តរជាតិ។ អគ្គអធិការកិច្ចរដ្ឋាភិបាល លោក Le Minh Khai បានសង្កត់ធ្ងន់ថា៖ “រដ្ឋាភិបាលនៅតែបន្តកំណត់ការប្រឆាំងអំពើពុករលួយជាការងារស្នូលក្នុងដឹកនាំ។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងការត្រួតពិនិត្យ អធិការកិច្ចនិងសវនកម្មនៅក្នុងតំបន់ដែលមានហានិភ័យអសកម្មនៃអំពើពុករលួយ ដូចជា គម្រោងវិនិ យោគធំៗ ការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការរៀបចំឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋ ក៏ដូចជាការលក់និងផ្ទេរទ្រព្យសម្បត្តិ សាធារណៈ ជាដើម។ យ៉ាងណាមិញ  មិនត្រូវឲ្យអំពើពុករលួយកើតឡើងនៅក្នុងស្ថាប័នការពារច្បាប់ទាល់តែ សោះ”

ក្នុងរយៈពេលខាងមុខនេះ រដ្ឋាភិបាលនឹងពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រជាតិស្តីពីការបង្ការប្រឆាំងអំពើពុករលួយរហូតដល់ឆ្នាំ ២០២០ និងផែនការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីប្រឆាំងនឹងអំពើពុករលួយ។ ជាមួយគ្នានោះ ស្នើឲ្យផ្សព្វផ្សាយយុទ្ធសាស្ត្រនិងផែនការបង្ការប្រឆាំងអំពើពុករលួយក្នុងដំណាក់កាលបន្ទាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ