រដ្ឋសភាពិភាក្សាអំពីសេចក្តីពង្រាងច្បាប់អប់រំ (ធ្វើវិសោធនកម្ម)

(VOVWORLD) -  នាព្រឹកថ្ងៃទី ២១ ខែឧសភា បន្តរបៀប វាៈនៃកិច្ចប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤ រដ្ឋសភាបានផ្ទៀងស្តាប់ននូវរបាយការណ៍បកស្រាយ ទទួល យក និងកែសម្រួលសេចក្តីពង្រាងច្បាប់អប់រំ (ធ្វើវិសោធនកម្ម) និងពិភាក្សាអំពីសេចក្តីពង្រាងច្បាប់នេះផងដែរ។

រដ្ឋសភាពិភាក្សាអំពីសេចក្តីពង្រាងច្បាប់អប់រំ (ធ្វើវិសោធនកម្ម) - ảnh 1រូបថតៈ Quochoi.vn 

ពង្រាងច្បាប់អប់រំ (ធ្វើវិសោធនកម្ម) ជាពង្រាងច្បាប់សំខាន់ ដែលពាក់ព័ន្ធផ្ទាល់ដល់ប្រជាជន ហេតុដូច្នេះ ពង្រាងសេចក្តីច្បាប់នេះ ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអ្នកបោះឆ្នោតនិងប្រជាជន។ ស្តីពីបញ្ហា ច្បាប់អប់រំសម្រាប់បឋមសិក្សា ប្រធានគណៈកម្មាធិការវប្បធម៌ អប់រំ យុវជន យុវជនជំទង់និងកុមារ លោក Phan Thanh Binh បានឲ្យដឹងថា៖ “គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានលើកឡើងថា គោលនយោបាយមិនយកថ្លៃសិក្សាសម្រាប់មុខសញ្ញាជាកុមារមតេយ្យក្រោមអាយុ ៥ ឆ្នាំ និងសិស្សបឋមសិក្សា បានបង្ហាញនូវការយកចិត្តទុកដាក់និងការទទួលខុសត្រូវរបស់រដ្ឋចំពោះវិស័យអប់រំ។ ប៉ុន្តែ ដើម្បីធានាថា គោលនយោបាយពោលខាងលើមានលក្ខណៈប្រតិបត្តិយ៉ាងដូចម្តេច សេចក្តីពង្រាងបានកំណត់ថា សិស្សបឋមសិក្សារៀននៅមូលដ្ឋានអប់រំរដ្ឋមិនត្រូវបង់ថ្លៃសាលា។ រីឯនៅមូលដ្ឋានដែលសាលារដ្ឋមិនគ្រប់គ្រាន់ សិស្សបឋមសិក្សាដែលរៀននៅសាលាឯកជននឹងត្រូវបានរដ្ឋជួយឧបត្ថម្ភថ្លៃសិក្សា។ សម្រាប់កុមារមតេយ្យក្រោមអាយុ៥ឆ្នាំ នៅតាមភូមិ ឃុំ មានលក្ខណៈពិបាកពិសេស តំបន់ឆ្ងាយដាច់ស្រយាល់ កោះសមុទ្រ គឺបានលើកលែងថ្លៃសិក្សាទាំងអស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ